អប្សរាព្រឹកនេះ ១៤ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1    កម្ពុជាទទួលបានវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៣០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយ របស់មជ្ឈមណ្ឌលកូវ៉ាក់ ៕ …ឃ្លីប… (ដោយផេក) (កាត់ត លោក ស៊ូ វណ្ណលុក + អាន អ្នកនាង ដាលីន កន្និកា)

V4    សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួសួង​ និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាគយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី៕…អានផ្ទាល់

D2    ឯកឧត្តម វេង សាខុន បញ្ជាក់ថា   គម្រោង LASED III របស់ធនាគារពិភពលោក បានគិតគូរយ៉ាងយកចិត្តទុកដាក់លើការបង្កើនជីវភាពកសិករដែលមានជីវភាពខ្វះខាត ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច ដើម្បីចូលរួមកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព៕ …អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ជា សេឌី)

D3    រយៈពេល១១ខែ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៣០លានដុល្លារ កើនឡើង១៤%  ៕…អានផ្ទាល់ …(ដោយ៖ជា សេឌី)

D4    ការនាំចូលក្រណាត់ សម្រាប់ផលិតកម្ម រោងចក្រកាត់ដេរ មានតម្លៃ៣៥០០លានដុល្លារ កើនឡើងជាង២៥%  ៕…អានផ្ទាល់ …(ដោយ៖ជា សេឌី)

V5      រដ្ឋមន្ត្រីក្រសួងការងារ ណែនាំភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលទាក់ទាញការវិនិយោគ៕…អានផ្ទាល់

D5    អ្នកជំនាញអារ្យធម៌ខ្មែរ ថ្លែងថា  អាមេរិកដាក់ទណ្ឌកម្មហាមលក់អាវុធដល់កម្ពុជា គឺជាគំនិតបិសាចសង្រ្គាមត្រជាក់ថ្មី ៕…អានផ្ទាល់ …(ដោយ៖ជា សេឌី)

SB1  ការកែលម្អរសួនច្បារ នៅខាងមុខ អគារទីស្តីការ ក្រសួងការពារជាតិ សម្រេចបាន ១០០ភាគរយហើយ ដើម្បីឲ្យទាន់ពិធីសម្ពោធជាផ្លូវការ អាគារក្រសួងការពារជាតិ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នៅចុងខែធ្នូនេះ ៕ …ឃ្លីប… (អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា)

BH1  តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចប្រជុំ ឧត្តមមន្រ្តី ដើម្បីពិភាក្សា លើឯកសារសំខាន់ៗ មួយចំនួន នៅក្រសួងការបរទេស ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក អ៊ិត រ៉ាវុធ)

វគ្គទី២៖

D1    ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលាស្ដីពី ” បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

V3      ឯកឧត្តម ចម ប្រសិទ្ធ អញ្ជើញបើកការដ្ឋានគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់៕…អានផ្ទាល់

BH2  ប្រជាពលរដ្ឋស្នាក់នៅ ក្នុងផ្ទះទ្រុឌទ្រោម ១៣ល្វែង មានអាយុកាល ជាង៩០ឆ្នាំ នៅផ្សារក្រោម ស្ម័គ្រចិត្តចាកចេញ តាមការណែនាំ របសរដ្ឋបាលខេត្តកំពង់ឆ្នំាង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុខ គឹមស៊ាន)

BH3  រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារ រៀបចំប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គតិ យុត្ត)

D7  ក្បាលដីជាង ៧០០ប្លង់ ត្រូវបានចុះបញ្ជីជាប្រព័ន្ធ ឲ្យក្លាយជាដីស្របច្បាប់ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល ៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ)

D8  លោកតា លោកយាយ ជនពិការ ស្ត្រីកង្វះខាតស្បៀងចំនួន១០៤គ្រួសារ នៅស្រុកបន្ទាយមាស និងឣ្នកជំងឺឣេដស៍ចំនួន១២៥គ្រួសារ នៅស្រុកឣង្គជ័យ ខេត្តកំពត ទទួលបានឣំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

BH4  ម្ចាស់សណ្ឋាគារ ណារីស្វីត ក្រុងបាវិត ដឹកនាំក្រុមការងារ ចុះចែកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សា ដល់ក្មួយៗកុមារកំព្រា ដែលរស់នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង ៕ …ឃ្លីប (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G2     ដំណើររដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​នៅ​អាស៊ីអាគ្នេយ៍ ​វិស័យ​សន្តិសុខ​ស្ថិត​ក្នុង​ចំណោម​​របៀប​វារៈ​សំខាន់ ៕…អានផ្ទាល់

G1     កូរ៉េ​ខាង​ត្បូង​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី CPTPP៕…អានផ្ទាល់

G4     អាល្លឺម៉ង់បញ្ជាក់ថា​ មិន​មាន​ការ​ផ្ដល់​ភ្លើង​ខៀវ​សម្រាប់​ការ​ដំណើរការ​បំពង់បង្ហូរ Nord Stream ទេ​៕…អានផ្ទាល់

G3     ប្រទេស​អង់​គ្លេស​ជំរុញ​​ឱ្យ​មាន​ការចាក់​ដូស​ជំនួយ​ ខណៈ​​ចក្រ​​ភ​​ព​​អង់គ្លេស​ប្រឈម​​នឹង​រលកវ៉ារ្យង់​​អូមីក្រុង​៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R114 បទពិសោធន៍ដាំដូងក្រអូប​ឱ្យមានរសជាតិផ្អែមឆ្ងាញ់

កសិដ្ឋានដាំដូងមួយកន្លែងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ មានផ្គត់ផ្គង់កូនដូង​ ​ដើមដូងគ្រប់ប្រភេទ និងដើមឈើហូបផ្លែ ឈើប្រណិតផ្សេងទៀត រាប់រយដើមសម្រាប់អតិថិជនដែលមានបំណងចង់ទិញយកទៅដាំនៅចម្ការ ឬដាំលម្អផ្ទះ តាមបុរីជាដើម ។បើតាមការរៀបរាប់ប្រាប់ពីម្ចាស់កសិដ្ឋានខាងលើលោកធ្លាប់បានទៅសិក្សាពីបទពិសោធន៍​ដាំដូង​ក្រអូប​ពីប្រទេសថៃ តាមរយៈដំណើរទេសចរណ៍ ។​ក្នុងនាទីបទយកការណ៍ខាងក្រោមនេះ លោកនឹងចែករំលែក​ប្រាប់ពីបទពិសោធន៍របស់លោកផ្ទាល់ ក្នុងការរៀបចំដាំដូងក្រអូបឱ្យមានរសជាតិផ្អែមឆ្ងាញ់។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner