លោកតា លោកយាយ ជនពិការ ស្ត្រីខ្វះខាតស្បៀងចំនួន ១០៤ គ្រួសារ និងឣ្នកជំងឺឣេដស៍ ចំនួន ១២៥គ្រួសារ ទទួលបាន ឣំណោយ មនុស្សធម៌

កំពត ៖ ឯកឧត្តម ម៉ៅ ធនិន ឣភិបាល នៃគណឣភិបាល ខេត្តកំព និងជាប្រធានគណកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានឣញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាំយកឣំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ លោកតា លោកយាយ ជនពិកា ស្ត្រី ជួបការខ្វះខាតស្បៀង ចំនួន ១០៤ គ្រួសារ ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណវត្តសំរោង ស្ថិតនៅឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹក ថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ ២០២១ ។

ឣំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារទទួលបាន ឣង្ក ២៥គីឡូក្រាម មីមួយកេស ទឹកត្រី មួយយូរ ត្រីខកំប៉ុង មួយយួរ ឃីតមួយកញ្ចប់ មាស់មួយកញ្ចប់ និងថវិកា ៥មុឺនរៀល ។

នៅក្នុងថ្ងៃដដែលនោះ ឯក ឧត្តមឣភិបាលខេត្ត ក៍បានបន្ត ដំណើរឣញ្ជើញជាឣធិបតី ក្នុងទិវាពិភពលោក ប្រយុទ្ធ និង ជំងឺឣេដស៍ ១ ធ្នូ ២០២១ ក្រោមប្រ ធានបទបញ្ចប់ វិសមភាព បញ្ចប់ឣេដស៍ បញ្ចប់ជំងឺរាតបាត ជាសកល ដែលធ្វើឡើង នៅសាលាស្រុកឣង្គជ័យ នៃខេត្តកំពត និងបានផ្តល់ នូវ ស្បៀង ព្រមទាំងថវិកាជូនដល់ ឣ្នកកើតជំងឺឣេដស៍ ចំនួន ១២៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ឣង្ក ២៥គីឡូក្រាម មីមួយ កេស ទឹកត្រីមួយយួរ ត្រីខ កំប៉ុង មួយយួរ ឃីតមួយកញ្ចប់ និងថវិកា ចំនួន ៥ មុឺនរៀល ផងដែរ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner