គណៈកម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួប ផ្លូវចំនួន ០២គម្រោង នៅក្នុងខេត្ត តាកែវ និងខេត្ត កែប

តាកែវ៖ ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួប ផ្លូវចំនួន ០២គម្រោង៖

-គម្រោងទី១៖ការងារថែទាំខួប ផ្លូវក្រាលដោយល្បាយថ្មភ្នំ និងក្រួសសចំនួន ០២ខ្សែ ប្រវែង ១ម៉ឺន ៦ពាន់ ១០០ម ទទឹងខ្នងលើ ០៤ម និង០៥ម កម្រាស់ ០,២ម ស្ថិតនៅឃុំរវៀង ឃុំជំរះពេន ឃុំខ្វាវ ឃុំលំចង់ និងឃុំឧត្តមសូរិយា ស្រុកសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

-គម្រោងទី២៖ ការងារថែទាំខួប ផ្លូវក្រាលដោយល្បាយថ្មភ្នំ ចំនួន ០២ខ្សែ ប្រវែង ១ម៉ឺន ម ទទឹងខ្នងលើ ០៤ម កម្រាស់ ០,២ម និងសាងសង់លូប្រអប់ចំនួន ០២កន្លែង ស្ថិតនៅឃុំពងទឹក និងឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
គម្រោងទាំងពីរខាងលើនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងខេត្តកែប។

យោងតាមលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ គណ:កម្មការបានឯកភាពទទួលយក នូវលទ្ធផលរបស់គម្រោងខាងលើជាស្ថាពរ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner