សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ឆ្នាំ២០២១-២០២៥”

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ឆ្នាំ២០២១-២០២៥” តាមរយៈប្រព័ន្ធ ZOOM។

កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា សមាជិក សមាជិការនៃក្រុមការងារយេនឌ័រទាំង២៥ រាជធានី ខេត្ត មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងតំណាងអង្គការយូនីសេហ្វ។ នៅក្នុងកម្មវិធីបើក ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដោយលើកឡើងចំនួន៣ចំណុចសំខាន់ៗ៖

១. ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រវិស័យអប់រំ ឆ្នាំ២០២១-២០២៥ ជាផែនការរយៈពេលមធ្យម ដែលឆ្លើយតបទៅនឹងក្របខណ្ឌការងាររបស់រាជរដ្ឋាភិបាល។
២.ស្នើដល់២៥រាជធានី ខេត្ត ពិនិត្យគ្រប់អនុវិស័យទាំងអស់ឡើងវិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាយេនឌ័រ ដូចជាបញ្ហាមិនមានតុល្យភាពគ្នារវាងសិស្សស្រី និងសិស្សប្រុស ជាក់ស្តែងសិស្សស្រីរៀនពូកែជាងសិស្សប្រុស មាននិទ្ទេសល្អជាង ការបោះបង់ការសិក្សាតិចជាង ។ល។ ដោយមានការចូលរួម ពីសហគមន៍ មាតាបិតា និងអាជ្ញាធរ
៣. ទិសដៅបន្ត សូមរាជធានី ខេត្តយកផែនការសកម្មភាពដូចមាននៅក្នុងផែនការយុទ្ធសាស្រ្តនេះទៅអនុវត្ត។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner