លោក ពូទីន ប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសថា យោធាសម្ព័ន្ធមិត្តណាតូកំពុងបង្កការគំរាមកំហែងរុស្ស៊ី

មូស្គូ៖ វិមានក្រឹមឡាំងបានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ថា សមាជិកនៃសម្ព័ន្ធមិត្តយោធាណាតូកំពុងគំរាមកំហែងរុស្ស៊ី តាមរយៈការពង្រីកសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែន។

វិមានក្រឹមឡាំងបាននិយាយអំពីការហៅទូរស័ព្ទជាមួយលោក ចនសុន ថា លោក ពូទីន បានផ្តល់ការគ្រោងទុកយ៉ាងលម្អិតអំពីការវាយតម្លៃចម្បងរបស់លោកអំពីស្ថានភាពបច្ចុប្បន្ននៅជុំវិញអ៊ុយក្រែន” ។ វិមានក្រឹមឡាំងបាននិយាយថា ការវាយតម្លៃនេះត្រូវបានគូសបញ្ជាក់ថា អ្វីៗទាំងអស់នេះកំពុងកើតឡើងប្រឆាំងនឹងការពង្រីកកម្លាំងយោធាសកម្មនៅលើទឹកដីអ៊ុយក្រែនដោយបណ្តាប្រទេសសម្ព័ន្ធមិត្តណាតូ ដែលបង្កើតការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់រុស្ស៊ី។បើតាមវិមាន Downing Street លោក ចនសុន បានព្រមានលោក ពូទីន ថា រាល់សកម្មភាពអស្ថិរភាពប្រឆាំងនឹងអ៊ុយក្រែន នឹងក្លាយជាកំហុសយុទ្ធសាស្ត្រដែលមានផលវិបាកធ្ងន់ធ្ងរ។ បន្ថែមលើនេះ លោក ចនសុន ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អង់គ្លេសចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ចារកម្មអាមេរិកបានវាយតម្លៃថា រុស្ស៊ីអាចនឹងរៀបចំផែនការវាយលុកពហុជួរមុខលើប្រទេសជិតខាងអ៊ុយក្រែននៅដើមឆ្នាំក្រោយ ដែលមានទាហានរហូតដល់ ១៧ម៉ឺន៥ពាន់នាក់។ ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានបដិសេធថា ខ្លួនមិនមានផែនការឈ្លានពានអ៊ុយក្រែននោះទេ ហើយថា ការពង្រីកឥទ្ធិពលរបស់អង្គការណាតូបានគំរាមកំហែងដល់ប្រទេសរុស្ស៊ី និងបានបំពានលើការធានាដែលបានផ្តល់ឱ្យខ្លួនកាលពីឆ្នាំ ១៩៩១៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner