​ឥណ្ឌូ​នេ​ស៊ី​បារម្ភ​ខ្លាំងពីការកើតមានរលកយក្ស​ស៊ូ​ណា​មិ ​ជាថ្មី

​អាជ្ញាធរ​ឧតុនិយម​នៃ​ ​ប្រទេស​ឥណ្ឌូណេស៊ី​ ​នា​ថ្ងៃ​ទី​១​៤​ ​ធ្នូ​ ​២​០​២​១​នេះ​ ​បាន​ចេញ​សេចក្តី​ព្រមាន​ ​អំពី​ការ​កើតមាន​រលក​យក្ស​ស៊ូ​ណា​មិ ​ជា​ថ្មីទៀត​ ​ពោល​គឺ​បន្ទាប់ពី​កើតមាន​គ្រោះ​រញ្ជួយ​ដី​ ​៧​.​៥​ រិ​ច​ទ័រ​ ​ប្រហារ​ដែនសមុទ្រ​នៅ​តំបន់​ប្រជុំកោះ​ ​East​ N​us​a​ ​T​e​n​g​g​ar​a​។​

​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បានឲ្យ​ដឹង​ថា​ ​គ្រោះ​រញ្ជួយ​ដី​បាន​អូស​បន្លាយ​ចាប់ពី​ ​២​ ​ទៅ​ ​៣​នាទី​ ​រួច​ទើប​ប្រជាជន​នានា​ ​ចាប់ផ្តើម​ចាកចេញ​ពី​លំនៅឋាន​ ​និង​អគារ​នានា​ ​មក​ឈរ​កកកុញ​នៅ​តាម​ទីវាល​ ​និង​ដង​ផ្លូវ​ដើម្បី​សុវត្ថិភាព​។​

​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បង្ហាញ​សង្គម​ ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ ​Ma​k​ass​ar​ ​ខេត្ត​ ​South​ Su​law​e​s​i​ ​ក៏បាន​ទទួលរង​ឥទ្ធិពល​ពី​គ្រោះ​រញ្ជួយ​ដី​ក​ម្រិ​ត​ ​៧​.​៥​រ៉ិ​ច​ទ័រខាងលើ​នេះ​ផង​ដែរ​ ប៉ុន្តែភ្លាម​ៗ​បែប​នេះ​ ​មិនទាន់​មាន​សេចក្តីរាយការណ៍​អំពី​ការ​គំរាម​ ​ឬ​ការខូចខាត​ ​ដែល​អាច​កើតមានឡើង​នៅឡើយ​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner