រុស្ស៊ី​ព្រមានថា បើអង្គការណាតូដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅអឺរ៉ុបនោះ រុស្ស៊ីក៏នឹងមានផែនការដូចគ្នាដែរ

មូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាបកូវ ថ្លែងថា ការជាប់គាំងទាំងផ្នែកនយោបាយ និងការទូត គឺមានតែជំរុញឲ្យរុស្ស៊ីឆ្លើយតបដោយមធ្យោបាយយោធា និងបច្ចេកវិទ្យាផ្នែកយោធាប៉ុណ្ណោះ… រឿងគឺបែបនេះ វានឹងក្លាយជាការប្រឈមមុខដាក់គ្នា… វានឹងកើតឡើងនៅដំណាក់កាលបន្ទាប់។

ការព្រមានរបស់រុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខហានិភ័យនៃការបង្កើនអានុភាពសព្វាវុធដាក់គ្នាឡើងវិញនៅទ្វីបអឺរ៉ុប ជាមួយនឹងភាពតានតឹងរវាងលោកខាងកើត និងខាងលិច (East-West) ដែលឈានដល់ចំណុចអាក្រក់មិនធ្លាប់មាន គិតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ ៣ទសវត្សរ៍មកនេះ។ លោក សឺហ្គៃ រីយ៉ាបកូវ បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងឆ្លើយតបវិញដោយដាក់ពង្រាយប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅតំបន់អឺរ៉ុប ប្រសិនបើអង្គការណាតូមានផែនការធ្វើដូច្នេះដែរ។

អនុប្រមុខការទូតរុស្ស៊ីរូបនេះបន្ថែមថា ប្រទេសរបស់លោកក៏នឹងត្រូវបង្ខំចិត្តបញ្ចេញសកម្មភាពផងដែរ ប្រសិនបើប្រទេសលោកខាងលិចបដិសេធមិនចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ INF នៅអឺរ៉ុប ជាផ្នែកមួយនៃកញ្ចប់ធានាផ្នែកសន្តិសុខ ដែលត្រូវបានចាត់ទុកជាមធ្យោបាយ ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេនោះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner