គ្រួសារមួយរស់នៅនូវែលសេឡង់ប្រើវិធីដាំដុះថ្មី ដែលហៅថា Syntropics ដើម្បីផលិតអាហារដោយខ្លួនឯងនៅលើផ្ទៃដីតែមួយហិកតាប៉ុណ្ណោះ (Video Inside)

បរទេស៖ គ្រួសារមួយប្រើវិធីដាំដុះដែលហៅថា Syntropics ដើម្បីផលិតអាហារដោយខ្លួនឯងទាំងអស់នៅលើផ្ទៃដីតែមួយហិកតាប៉ុណ្ណោះ ហើយដំណាំដែលពួកគេចូលចិត្តគឺចេក។

ខណៈពេលដែលដើមចេកមិនមែនជាដំណាំចម្លែកនៅក្នុងប្រទេសនូវែលសេឡង់នោះ ដូច្នេះ វាអាចជាការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សមួយចំនួន ដែលចេកត្រូវបានដាំដុះជាលក្ខណៈពាណិជ្ជកម្មនៅទីនេះ ទោះបីជាក្នុងកម្រិតតូចក៏ដោយ។ លោក Klaus Lotz ដែល​ធ្វើ​ចម្ការ​ចេក​ជាមួយ​គ្រួសារ​នៅ​ឈូង​សមុទ្រ Matapouri ក្នុងតំបន់ Northland និយាយ​ថា​៖ «​ពិត​ណាស់ វា​តិចតួច (ដីចំការ) ប៉ុន្តែ​វា​កាន់តែ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ឆ្នាំ»។ លោកបន្តថា “ជាអកុសល” ដោយសារតែការកើនឡើងនៃសីតុណ្ហភាពដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ មានន័យថា ដំណាំត្រូពិចជាប្រពៃណីដូចជាចេក និងកាហ្វេកំពុងធ្លាក់ចុះនៅក្នុងប្រទេសនូវែលសេឡង់។ លោក Lotz បន្ថែមថា “វាមិនមែនជាដំណាំដែលអ្នកអាចកែច្នៃបានយ៉ាងងាយស្រួលនោះទេ ដូច្នេះវាដូចជាកាហ្វេអញ្ចឹង”។ “នូវែលសេឡង់មិនមែនជាប្រទេសដ៏ល្អសម្រាប់រឿងនេះនោះទេ ពីព្រោះ ក) កក្តាអាកាសធាតុ ហើយ ខ) តម្លៃពលកម្មខ្ពស់ណាស់។ ដូច្នេះ​យើង​ច្បាស់​ជា​មិន​បាន​ប្រាក់​ច្រើន​ពី​វា​ទេ ប៉ុន្តែ​យើង​មាន​ជីវភាព​ល្អ។ យើង​មាន​ជីវភាព​រស់​នៅ​ល្អ នោះ​ជា​រឿង​សំខាន់​បំផុត»។​ ចេក​ដែល​គេ​ផលិត ​គឺ​ពូជ Lady Finger ដែលលោក Lotz បាននិយាយ​ថា មាន​ផ្លែ​ផ្អែម​ជាង​ចេក​ដែលដាក់លក់​នៅ​តាម​ផ្សារ​ទំនើប។ “ជាការពិតណាស់ មានផ្លែចេកល្អៗដែលដាំដុះនៅជុំវិញពិភពលោក។ ប៉ុន្តែអ្វីដែលយើងទទួលបាននៅក្នុងផ្សារទំនើប ជាធម្មតាមានតែពីរប្រភេទប៉ុណ្ណោះ។ លោក Lotz និយាយថា ចេកពូជ Lady Finger មានជាតិស្ករច្រើន ប៉ុន្តែក៏មានអាស៊ីតច្រើនដែរ។ ហើយវាធ្វើឱ្យមានរសជាតិពេញលេញ ជាងអ្វីដែលអ្នកទទួលបាននៅក្នុងផ្សារទំនើប។ បូកនឹងការដាំដុះតាមអាកាសធាតុ ជួនកាលអាចបង្កើនរសជាតិ។ ខណៈដែលពីមុនពួកគេបានផ្ញើចេករបស់ពួកគេនៅជុំវិញប្រទេស តែសម្រាប់ពេលនេះគ្រួសារលោក Lotz ចូលចិត្តរក្សាទុកវា (ចេក) ក្នុងស្រុក និងផ្គត់ផ្គង់សហគមន៍របស់ពួកគេផ្ទាល់។ ដោយ​សារ​យើង​អាច​លក់​អ្វី​ដែល​យើង​ផលិត​បាន​យ៉ាង​ងាយ​ស្រួល​នៅ​លើ​ទីផ្សារ​អ្នក​ដាំ​ដុះ​ក្នុង​ស្រុកយើង​មាន​អារម្មណ៍​ថា ​វា​មិន​មាន​តម្លៃ​សម្រាប់​យើង​ទេ។ យើង​មាន​អតិថិជន​ស្មោះត្រង់​ដែល​បន្ត​ទិញ​ពី​យើង ​ព្រោះ​ពួកគេ​ដឹង​ថា ​យើង​ក៏​មាន​ពួកគេ​ក្នុង​រដូវរងា​ដែរ ហើយ​ពួកគេ​ចូលចិត្ត​គាំទ្រ​អ្វី​ដែល​យើង​កំពុង​ធ្វើ។ ពួកគេយល់ពីរបៀបដែលយើងដំណើរការ ខណៈពេលដែលអ្នកដាំដុះផ្សេងទៀតជាច្រើនប្រើប្រាស់ថ្នាំសំលាប់ស្មៅ ពួកគេប្រើជីសិប្បនិម្មិត។ ពួកគេពិតជាចូលចិត្តទិញពីយើង ដោយសារតែពួកគេយល់ពីរបៀបដែលយើងដាំដុះវា (ចេក)។ លោក​បន្ត​ថា ​ទោះ​ជា​យ៉ាង​ណា វា​ត្រូវការ​កម្លាំង​ពលកម្មច្រើន ហើយ​វា​ជា​ដំណាំ​ដែល​ងាយឈឺ។ វាក៏មានជំងឺរបស់វាដែរនៅទីនេះផ្សេងៗគ្នា ផ្សិតដើមដែលអាចវាយប្រហារវាបានពេលធំ។ ប៉ុន្តែ​សម្រាប់​ពួក​យើង យើង​ដាំ​វា​ដោយ​ផ្សំ​ពី​រុក្ខជាតិ​ផ្សេង​ទៀត​ដូច​ជា cherimoyas, tamarillos, macadamia ហើយ​វា​រួម​ជាមួយ​នឹង​ដើម​កំណើត​ផ្សេង​ទៀត​ជួយ​គ្នា​បាន​យ៉ាង​ល្អ។

លោក Lotz បានប្រើគោលការណ៍នៃបច្ចេកទេស permaculture នៅក្នុងចម្ការរបស់គាត់ ដែលជាទស្សនវិជ្ជាកសិកម្មដែលសង្កត់ធ្ងន់លើការធ្វើការជាមួយ ជាជាងប្រឆាំងនឹងធម្មជាតិ។ “ហើយនោះគឺជាវិធីដ៏ល្អមួយ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលផលិតអាហារផងដែរ។ លោកបាននិយាយថា នោះ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ទី​នេះ»។ វាក៏មានអត្ថប្រយោជន៍ផ្សេងទៀតផងដែរ។ លោក Lotz បន្ថែម​ថា ក្នុង​វិបត្តិ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធានា​សន្តិសុខ​ស្បៀង​របស់​មនុស្ស​គ្រប់​រូប។ “គ្រាន់តែយើងចិញ្ចឹមខ្លួនឯងគ្មានន័យទេ ពីព្រោះយើងត្រូវតែការពារខ្លួនប្រឆាំងនឹងមនុស្សចង់បានអាហាររបស់យើង។ ប៉ុន្តែ​បើ​សហគមន៍​ទាំង​មូល​ធ្វើ​រឿង​ស្រដៀង​គ្នា នោះ​នឹង​មិន​កើត​ឡើង​ទេ។ អ្នកដឹងទេ នោះគឺជាគោលដៅនៃបច្ចេកទេស permaculture ធ្វើឱ្យសហគមន៍ធន់ទ្រាំ ជាជាងគ្រួសារដែលគ្រប់គ្រាន់តែខ្លួនឯង។ “យើងចង់បង្ហាញមនុស្សពីរបៀបដែលអ្នកអាចធ្វើបានជាមួយគ្នាទាំងពីរ នោះគឺមុខងារអេកូឡូស៊ីនៃប្រព័ន្ធអេកូឡូស៊ី និងការផលិតអាហារដើម្បីចិញ្ចឹមជីវិត ហើយក្នុងពេលតែមួយមានភាពធន់៕ ប្រភព៖ TVNZ (Television New Zealand)

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner