អប្សរាព្រឹកនេះ ១៥ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BT     ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជសារ ប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើត ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)

L3    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានតម្លៃប្រមាណ ១៨០លានដុល្លារ ៕ …អានផ្ទាល់… (ដោយ លោក ស៊ូ វណ្ណលុក)

N10-   ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ, ខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១៦អង្សាសេ៕ …ឃ្លីប…(ដោយ៖សុខ ណេត)

SB2   សម័យប្រជុំពេញអង្គលើកទី២ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៩ ធ្វើការពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕…អានផ្ទាល់

CH1   សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការបច្ចេកទេសទាំងអស់ ជាពិសេស លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី សិល្បករ សិល្បការិនី ដែលកំពុងប្រឹងប្រែងហាត់សម និងចូលរួមប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត៕…អានផ្ទាល់

V5    ក្រសួងការបរទេស បើកកិច្ចប្រជុំជាមួយអន្តរក្រសួង ត្រៀមចាប់ផ្តើមអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២១ ៕…អានផ្ទាល់

N09- រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម រៀបចំឯកសណ្ឋានជូនអ្នកឧកញ៉ានិងឧកញ៉ា សម្រាប់ប្រើប្រាស់ពេលចូលរួមពិធីបុណ្យជាតិ និងពិធីផ្លូវការផ្សេងៗ៕ …ឃ្លីប…(ដោយ៖សុខ ណេត)

V3      សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ប្រារព្ធខួបលើកទី២៥ ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគរវាង អាមេរិក-កម្ពុជា ៕…អានផ្ទាល់

C3     រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកាប្រមាណ២៥០លានដុល្លារ សម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម នៅឆ្នាំ២០២២៕…អានផ្ទាល់ (ដោយ៖សេឌី)

V1      កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរអាយុ២៣ឆ្នាំ ដែលត្រឡប់មកពីធ្វើការ នៅប្រទេសហ្គាណា ៕…អានផ្ទាល់

វគ្គទី២៖

SB3-  អភិបាលរាជធានី ណែនាំអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សម្អាតមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវ១៧៨ សម្រាប់ត្រៀមថ្ងៃសម្ពោធ សមិទ្ធផលថ្មី ពហុកីឡាដ្ឋាន មរតកតេជោខាងមុខនេះ ៕ … អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ហេង សម្បត្តិ)

C4  ឯកឧត្ដម គួច ចំរើន ថ្លែងថា ខ្ញុំជឿជាក់ថា ទំនាស់ដីធ្លីនឹងត្រូវបានកាត់បន្ថយក្រោយដីធ្លីទាំងអស់ត្រូវបានចុះបញ្ជីរួចរាល់ ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

C1  អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ប្រគល់ផ្ទះចំនួន២ខ្នង ជូនពលរដ្ឋទីទាល់ក្រ នៅស្រុកសំរោងទង ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាន)

BH3  អភិបាលខេត្តកំពត លើកឡើងថា ថ្នាក់ដឹកនាំប្រសូត្រចេញ ពីត្រកូលកសិករ ទើបដឹងពីសុខទុក្ខ និងតម្រូវការ របស់ពលរដ្ឋ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក សិលា សារិន + កាត់ត អាន លោក ប៊ុនហុក)

C2    កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បញ្ជាក់ថា នឹងជួយជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ,ការកែលម្អអគារសិក្សាចាស់ទ្រុឌទ្រោម ឡើងវិញនៅខេត្តបន្ទាយមានជ័យ៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)

BH2  សិក្ខាសាលា ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យ លើគម្រោងប្លង់គោល ប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គតិ យុត្ត)

D9-  អភិបាលខេត្តបាត់ដំបង ចាត់ទុកអង្គការសង្គមស៊ីវិល គឺជាដៃគូដ៏មានសារៈសំខាន់ ក្នុងការរួមចំណែក និងមានគោលដៅរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ នៅមូលដ្ឋានភូមិ ឃុំ-ស្រុក ជាមួយ និងអាជ្ញាធរខេត្ត ៕… អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

BH1  មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បើកកិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងការងារហ្វឹកហ្វឺនបំប៉នក្បាច់គុន កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក ប៊ុន រដ្ឋា)

BH4  ម្ចាស់សណ្ឋាគារ ណារីស្វីត ក្រុងបាវិត ដឹកនាំក្រុមការងារ ចុះចែកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សា ដល់ក្មួយៗកុមារកំព្រា ដែលរស់នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង៕…ឃ្លីប… (នុត នាង + ប៊ុន ហុក + នុច)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1    សហរដ្ឋ​អាមេរិក​នឹង​មិន​ដាក់​ទណ្ឌកម្ម​លើ​កង​ទ័ព​ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​នៅ​ទីក្រុង​កាប៊ុល​នោះ​ទេ​៕…អានផ្ទាល់

G3    វិបត្តិរុស្ស៊ី និងអ៊ុយក្រែន ជាការធ្វើតេស្ដមួយ សម្រាប់រដ្ឋបាលលោក ចូ បៃដិន ៕…អានផ្ទាល់

G2    រុស្ស៊ី​ថា​ ខ្លួន​អាច​នឹង​ត្រូវ​បង្ខំ​ឱ្យ​​ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ​មាន​រយៈ​ចម្ងាយ​មធ្យម​នៅ​ទ្វីប​អឺរ៉ុប៕…អានផ្ទាល់

G4    វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៥,២២០ករណី» ក្នុងនោះទីក្រុងហូជីមិញ៩៩១ករណី, ហាណូយ៨៣៧ករណី ព្រមទាំងស្លាប់ថ្មីចំនួន២៥២នាក់ទៀត៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R113         តោះមកទស្សនាពីរបៀបធ្វើណែមបាត់ដំបង

MC: ខេត្តបាត់ដំបងគឺជាខេត្តមួយដែលសំបូរទៅដោយម្ហូបឆ្ងាញ់ៗជាច្រើន។ ក្នុងនោះណែមក៏ត្រូវបានគេចាត់ទុកថាជាអាហារញាំលេងមួយដែលដំណាងអោយខេត្តបាត់ដំបងផងដែរ។ ចង់ដឹងថាតើអ្វីទៅជាលក្ខណ;ពិសេសរបស់ណែមខេត្តបាត់ដំបង។ លោករៀម ចំរើនបានចុះទៅដល់ទីតាំងធ្វើណែមដោយផ្ទាល់ នៅខេត្តបាត់ដំបង។ សូមទស្សនាបទយការណ៍ដូចតទៅ។…ឃ្លីប…

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner