ជើងឯកទូកក្តោងអាសុីអាគ្នេយ៍កម្ពុជា បន្តធ្វើបានល្អ៣វិញ្ញសាឈានទៅរកមេដាយមាស

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជាក់ថា ការប្រកួតទូកក្តោងជើងឯកអាសុីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅខេត្តព្រះសីហនុ ដែលដំណើរការចាប់ពីថ្ងៃទី១២ខែមកនោះ កម្ពុជានៅតែបន្តធ្វើបានល្អលើ៣វិញ្ញសាក្នុងការប្រកួតលើ៥វិញ្ញសា។
អគ្គលេខាធិការខាងលើ អះអាងទៀ បើអត្តពលិកកម្ពុជានៅតែធ្វើបានល្អលើ៣វិញ្ញសាខាងលើ យើងសង្ឃឹមនឹងជឿជាក់ថា ដណ្តើមបានមេដាយមាសយ៉ាងតិច២ឬ៣គ្រឿង ពីការប្រកួតនេះ ។
ដោយឡែកកីឡាករសិង្ហបុរី Lim Khoon Leng ដែលមកចូលរួមប្រកួតបានលើកសសើរពីការរៀបចំរបស់កម្ពុជាថា ពិតជារៀបចំបានកម្រិតស្តង់ដា ទាំងផ្នែកបច្ចេកទេស និងការទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវចូលរួមប្រកួត។កីឡាករសង្ហបុរីរូប អះអាងថា បើកម្ពុជារៀបចំការប្រកួតអន្តរជាតិទៀតរូបនឹងបបួលមិត្តប្រទេសផ្សេងទៀតមកចូលរួមប្រកួតផងដែរ។
ការប្រកួតកម្រិតអន្តរជាតិដែលកម្ពុជាធ្វើជាម្ចាស់នេះ មានកីឡាករ-កីឡាការិនីចូលរួម ២៤រូប មកពី ៣ប្រទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ៕អត្ថបទ: ជាវ ចន្ធូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner