អ្នកឯកទេសវីរ៉ុសនៅអាហ្វ្រិក៖ ការដាក់កំហិតធ្វើដំណើរ ប្រៀបបាននឹងយកកាំភ្លើង AK-47 មកបាញ់ស្រមោច

មន្ទីរពិសោធន៍នៅប្រទេស​ Botswana (BHHRL) ជា​មន្ទីរពិសោធន៍ ដែល​បាន​រក​ឃើញ​វ៉ារ៉្យង់​អូមីក្រុង​​ដំបូង​​គេ និង​​បាន​ជូន​ដំណឹង​ដល់​​​អាហ្រ្វិ​កខា​ង​ត្បូ​ង ដើម្បី​ប្រកាស​ដល់​ពិភ​ព​លោ​ក​នៅ​ថ្ងៃ​ទី ២៥ ខែ​ វិច្ឆិកា ថា​ ពិភព​លោក​ត្រូវ​ប្រឈម​នឹង​វ៉ារ៉្យង់​ថ្មី​មួយ​ទៀត​ ដែល​ហៅ​ថា​ វ៉ារ៉្យង់​អូមីក្រុង​។

ការ​រក​ឃើញ​នេះ បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូ​រទី​ផ្សា​រ​ភា​គ​ហ៊ុ​ន ​ហើយ​រដ្ឋា​ភិ​បា​ល​ប្រទេស​មួយ​ចំនួន​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំ​ណើ​រយ៉ាងខ្លាំង​​ដល់​ប្រទេស​​​​នៅ​អា​ហ្វ្រិកខាងត្បូង​។

ការ​រឹត​ប​ន្តឹ​ង​កា​រ​ធ្វើដំណើរ​នេះ​ ត្រូវ​រង​ការស្ដី​បន្ទោស​ពី​​អគ្គលេខាធិការអង្គការ​ស​ហ​ប្រ​ជាជា​តិ​ ​និង​អង្គការសុ​ខ​ភាព​ពិ​ភ​ព​លោ​ក​ (WHO) ដោយសារ​ការ​ធ្វើ​ដូច​នេះ អាច​ធ្វើ​ឱ្យ​ប៉ះពា​ល់​ដោយ​ផ្ទាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ Botswana និងប្រទេសជិ​ត​ខា​ងខ្លួន​​នៅអាហ្វ្រិក​ខាង​ត្បូ​​ង​ ​ដែលធ្លាប់​សង្ឃឹម​ថា​ នឹង​មា​ន​អ្ន​កម​ក​ទស្សនា​ច្រើនក្នុ​ង​អំឡុងពេលថ្ងៃឈប់សម្រាក​ចុង​ឆ្នាំ​នា​ពេល​ខាង​មុខ​។​

​វេជ្ជបណ្ឌិត​ Sikhulile Moyo អ្នកឯកទេសខាងមេរោគ​ និង​ក្រុ​មរ​បស់​លោក​ មា​នកា​រ​ងឿ​ង​ឆ្ង​ល់ និង​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទាក់​ទិន​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​លើប្រទេស​នៅ​អាហ្វិ្រក​ខាង​ត្បូង​នេះ​។ លោកវេជ្ជ​ប​ណ្ឌិ​ត Moyo មានប្រសា​ស​ន៍ថា​៖​ «យើង​​គិ​តថាប្រទេសនានា មិន​គួរ​ដាក់​កំហិត​ ឬ​ ដាក់​ទណ្ឌ​កម្ម​ ដល់​ប្រទេស​នានា​ ជា​ពិសេស​អាហ្រ្វិកខាងត្បូង ដែល​ខំ​ចែក​រំលែកទិន្ន​ន័​យ​​​ប្រ​ក​ប​ ដោយ​តម្លាភា​ពជា​មួ​យ​ពិភ​ព​លោ​ក​បែប​​នេះ​ទេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​វិធាន​ការ​ ដែល​ដាក់​ចេញ​មក​នេះ​ ហាក់​មិន​​សមាមាត្រ​ទៅ​ហ្នឹង​ផល​ប៉ះពាល់​ពី​វ៉ារ៉្យង់​សោះ​។ ការ​ធ្វើ​ដូច​នេះ ប្រៀប​បាន​នឹង​ការ​យក ​AK-47 មកសម្លាប់ស្រ​មោ​ច​ទាំង​មិន​ទាន់​យល់​ពី​ភាព​គ្រោះ​ថ្នាក់​របស់​វា​អញ្ចឹង​។ ខ្ញុំ​​មាន​កា​រ​​សោកស្ដាយ​ ចំពោះ​​​វិធាន​​ទាំង​នេះ​ណាស់​ ពេល​​​ខ្ញុំ​ឃើញ​ព័ត៌មាន​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​លើ​អាហ្វ្រិក​ម្ដង​ៗ​ ខ្ញុំ​ស្ទើ​រ​​តែ​​ច​ង់​​បិទ​ទូរទស្សន៍​»​។

ទន្ទឹម​នឹង​នេះ ក្រុមអ្នកស​ង្កេ​តការណ៍ ក៏​បាន​លើក​ឡើង​ពី​​​ការ​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​ដែរ ពោល​គឺ​ប្រទេស​ ដែល​កំពុង​ជួ​ប​បញ្ហា​ក្នុង​ការ​ទទួលបា​ន​​វ៉ាក់​សាំ​ង​ហើយ ត្រូវ​ទទួល​ទណ្ឌកម្ម​ ដោយសារ​ផ្សព្វ​ផ្សាយ​ទិន្នន័យ​ដោយ​តម្លា​ភាព​ទៀត​។ ការ​រឹ​ត​ត្បិតនេះ​ កាន់តែ​ធ្វើ​ឱ្យ​ការ​ឃ្លាំមើ​លវ៉ារ្យ៉ង់ថ្មីកាន់​តែ​ពិបាក​។

លោកវេជ្ជបណ្ឌិត​ Simani Gaseitsiwe អ្នកជំនាញ​ខាង​មេ​រោ​គ​ម៉ូ​លេគុល និងជា​អ្ន​ក​ស៊ើ​ប​អង្កេ​ត​សំខា​ន់​នៅ​មន្ទីរពិ​សោធន៍​ លើកឡើង​​ថា៖ «​យើង​នឹង​កាន់​តែ​រងផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង សូម្បីតែ​នៅក្នុ​ង​លក្ខខណ្ឌ​ សារជាតិប្រតិកម្ម (reagents ដែល​សមាស​ធាតុ​ប្រើ ដើម្បី​ជួ​យសម្រួលដល់ប្រតិកម្មគីមី រួ​មទាំ​ងកា​រ​រៀប​ចំ​សំណាក​សម្រា​ប់លំ​ដា​ប់ហ្សែ​ន​)​ ដែល​យើ​ង​ត្រូវ​កា​រ​យ៉ាង​ខ្លាំង​ ព្រោះសារធាតុ​ភា​គច្រើ​ន​ មិន​បាន​ផ្លាស់​ទី​ដោយសារ​ការ​ធ្វើ​ដំណើរ​តាម​ជើ​ង​ហោះ​ហើរ ដឹកទំ​និញនោះ​ទេ​ ប៉ុន្តែអាច​ធ្វើ​​​ដំណើរ​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ធ​ម្មតា»​។

ក្រុម​អ្នក​ឯកទេ​សមេរោគ​ប្រទេស Botswana ​ ត្រូវ​ធ្វើ​ការ​យ៉ាង​ប្រញាប់ប្រញាល​​ ដើម្បី​អនុវត្ត​ផ្នែ​ក​សំ​ខា​ន់​ៗ​នៃ​ការធ្វើ​តេ​ស្ត​​​ PCR រោគវិនិច្ឆ័យ​។ បើ​គិត​ចាប់តាំងពី​​ដើមឆ្នាំ ២០២១ មក​ ក្រុម​អ្នក​សិក្សា​ បាន​ប​ន្តពូ​ជ​ពង្ស​គំរូ​មេ​រោគ SARS-CoV-2 ចំនួ​ន ២៣០០​ គំរូ​ហើយ​​។

លោកវេជ្ជបណ្ឌិត Moyo បាន​​និយាយថា​៖ «កា​រឃ្លាំ​មើ​លហ្សែនប្រចាំថ្ងៃ​  និងប្រ​ចាំ​ស​ប្តា​ហ៍​រ​ប​ស់​ក្រុម ដែល​ជាប់​លា​ប់ និងជាប្រព័ន្ធនៃគំ​រូ​វិ​ជ្ជ​មា​ន មានន័យថា ទោះបីជាពួកគេមិ​ន​មា​នធ​ន​ធា​ន​នៃ​មជ្ឈមណ្ឌល​លំដា​ប់​អ​ន្ត​រ​ជាតិឈានមុខគេ ក៏​​ដោ​យក៏​ក្រុម​អ្នក​សិក្សា​ បាន​រក​ឃើ​ញ​ថា វីរ៉ុស​នេះ​បំលែង​ខ្លួន​​យ៉ាង​ឆាប់​រហ័ស​»​។

យោង​តា​មលោកវេជ្ជបណ្ឌិត G​aseitsiwe ការដាក់ស្នើលំ​​ដាប់ហ្សែនរ​បស់ប្រទេស​ Botswana ទៅកាន់ វិទ្យាស្ថាន​គំនិតផ្តួចផ្តើមវិទ្យាសាស្ត្រសក​ល​ និងសិក្សា​ប្រភពមេរោគ​ចម្បង (GISAID) ការ​រៀប​លំដាប់​ហ្សែន​ក្នុង​តំបន់អាហ្រ្វិក ដោ​យផ្អែកលើមូលដ្ឋានសម្រាប់​​ម​នុស្ស​ម្នាក់ៗ​ មាន​កម្រិត​ខ្ពស់​ និង​ច្រើន​ជាង​ប្រទេស​នានា​ដែល​នៅ​ជិត​ខាង​ និង​ប្រទេស​ ដែល​មាន​ធន​ធា​ន​ល្អ​នៅអាហ្វ្រិកខាង​ត្បូ​ង​។

វេជ្ជបណ្ឌិត Moyo បាន​បន្តថា៖​ «ការ​កំណត់វ៉ារ៉្យង់​ថា​ជា​ វ៉ារ៉្យង់​​ព្រួយបារម្ភ ដោយអង្គការ​ WHO នៅថ្ងៃទី ២៦ ខែ​វិច្ឆិកា គេ​ឃើញ​មាន​ការ​បំលែង​ខ្លួន​បណ្ដើរ​ៗ​ហើយ​ក្នុង​​វ៉ារ៉្យង់​អូមីក្រុន​ ដើម្បី​​កំណ​ត់ពូ​ជពង្ស​ថ្មី  ដែល​មាន​ន័​យ​ថា ពួ​ក​វា​​អាចត្រូវ​បានប្រើ ដើម្បីកំណត់​​វ៉ារ្យ៉​ង់គ្រ​ប់ទី​កន្លែង​​ ដែល​កំពុង​រីក​រាល​ដាល​​»​។

លោក​ បាន​បន្ថែ​មថា គេ​មិន​ទាន់​ច្បា​ស់​ថា​ វ៉ារ៉្យង់​មា​នដើ​មកំណើតពីពេ​ល​ណា និង​ដោ​យ​រ​បៀ​បណា​នោះ​ទេ​ ​បើទោះ​បីជា​វា ​លេ​ច​ឡើ​ង​ថា​ ជា​វ៉ារ្យ៉ង់​នៃ​មេរោគឆ្លងដំបូង និងមិន​មែនជាប្រភេទថ្មី​ជាងនេះក៏ដោយ។ អ្នកវិទ្យា​សា​ស្ត្រ​នៅទូទាំងពិភ​ពលោក បា​ននឹ​ងកំពុងប្រណាំង​ ដើម្បីវាយត​ម្លៃថា​តើវ៉ារ៉្យង់​អូមីក្រុន​ឆ្លង​បាន​កម្រិត​ណា ​និង​ធ្ងន់​ធ្ងរប៉ុណ្ណា​ ហើយ​ថា​តើ ប្រសិ​ទ្ធ​ភាព​នៃវ៉ា​ក់​សាំង​ប៉ុណ្ណា ដែល​អាចប្រើបានប្រឆាំងនឹ​ងវាបាន​។

ដូច្នេះ ការ​ដាក់​កំហិតធ្វើ​ដំណើរ លើ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ហាក់​ដូច​ជា​បន្ទុក​ខ្លាំង​ពេក​សម្រាប់​ប្រទេស ដែល​កំពុង​តែ​រង​វិបត្តិ​វ៉ាក់សាំង ទាំង​ដែល​អ្នក​ជំនាញ​មិន​ទាន់​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​របស់​វ៉ារ៉្យង់​នេះ​។

ប្រភព៖​ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner