ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ណាស់។ ចំណែកមនុស្សដែលនៅជុំវិញខ្លួនក៏សុទ្ធតែមូលចិត្តគំនិតនឹងអ្នកផងដែរ។ សូមលោកអ្នកកុំមានការព្រួយបារម្ភចំពោះហេតុការណ៍តូចតាចដែលបានកើតឡើង ហើយអ្នកក៏អាចបណ្តោយវាដោយចាំបាច់ដោះស្រាយអ្វីដែរ ពីព្រោះហេតុការណ៍នោះមិនបង្ករជាកង្វល់ដល់ភារកិច្ចការងារ និងអាជីវកម្មនោះទេ។ ក្នុងពេលនេះ លោកអ្នករំពឹងថាទទួលបានឳកាសដែលមានប្រភពពីខាងក្នុងរង្វង់ការងារ និងខាងក្រៅ ប៉ុន្តែក៏សូមមានការប្រុយប្រយ័ត្ន ដោយសារអ្នកគ្មានលទ្ធភាពបំពេញការងារច្រើនក្នុងពេលតែមួយ ហើយកំហុសទាក់ទងនឹងការភ្លេចភ្លាំងកំពុងមានឥទ្ធិពលខ្ពស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងសម្រេចផ្លែផ្កាជាទីគាប់ចិត្ត។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងនឹងអាចនិយាយចរចា ប្រជុំពិភាក្សា និងការដាក់គោលការណ៍ឲ្យគេអនុវត្តដោយគ្មានមន្ទិលឡើយ។ ក្នុងនោះ ថ្នាក់លើហាក់កំពុងយកចិត្តទុកដាក់ទៅលើសកម្មភាពរបស់អ្នកណាស់។ បើទោះបីជាយ៉ាងនេះក្តី សូមបំពេញកាតព្វកិច្ចជាជាងការចរចាលើប្រធានបទគ្មានប្រយោជន៍។ ក្នុងនោះហាមដាច់ខាតមិនគួរពិភាក្សារឿងរបស់មនុស្សក្នុងរង្វង់ការងារនោះទេ។ ចំពោះរាល់ការងារដែលអ្នកមិនពេញចិត្ត សូមធ្វើការចាកចេញ វាគ្មានប្រយោជន៍សម្រាប់ការស៊ូទ្រាំបន្តទៀតទេ។ ម្យ៉ាងទៀត ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ទំនាក់ទំនង និងឳកាសច្រើន ដូច្នេះអ្នកចាប់យកឳកាសណាមួយបាន។ ក្រៅ

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋឯកជន ព្រមទាំងអាជីវករអាចទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ក្នុងនោះ កុំមានការអាក់អន់ ពីព្រោះជោគជ័យថ្ងៃនេះតម្រូវឲ្យអ្នកប្រឈមមុខជាមួយបរិយាកាសខាងក្រៅ ច្រើនជាងបណ្តោយខ្លួននៅក្នុងស្ថានភាពដដែលៗ។ ប្រការចាំបាច់ដែលអ្នក គួរយកចិត្តទុកដាក់ គឺមិនគួរប៉ះពាល់បញ្ហា និងរឿងរ៉ាវរបស់អ្នកដទៃទេ បើទោះបីជាអ្នកយល់ថាវាត្រឹមត្រូវក៏ដោយ។ ក្នុងពេលនេះអ្នកក៏គួរចំណាយពេលបន្ថែមពិនិត្យវាយតម្លៃការងារជាថ្មី។ ក្នុងនោះវាមានភាពចាំបាច់ប្រសិនបើអ្នកព្យាយាមយល់ដឹង និងដកពិសោធន៍ពីមនុស្សក្បែរខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។ ទាំងនេះមិនមែនមានន័យថាអ្នកមិនអាចធ្វើអ្វីបាននោះទេ គ្រាន់តែអ្នកត្រូវការការខិតខំប្រឹងប្រែងខ្លាំង ហើយគួរកំណត់ទំហំការងារ ដោយសារការចំណាយដើមទុន និងផលដែលទទួលបានមិនសមមាត្រនឹងទុននោះទេ។ ការកំណត់ដែនការងារ និងអាជីវកម្មក្នុងទម្រង់តូចគួរតែទទួលបានផលប្រសើរជាង។ អ្នកក៏គួរចំណាយពេលវេលាសិក្សា ឬប្រមូលទិន្នន័យអំពីការងាររបស់អ្នក។ ក្រៅពីនេះ សូមកែប្រែការតុបតែងខ្លួនជាថ្មី ឬគួរធ្វើទំនាក់ទំនងការទូតបន្ថែមជាមួយថា្នក់លើ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកនឹងទទួលបានផ្លែផ្កាណាស់។ សូមកុំមានការព្រួយបារម្ភអ្វីឡើយ ចូរធ្វើការងារទៅតាមការគ្រោងទុករបស់អ្នកចុះ ពីព្រោះរាល់បញ្ហាគឺអាចដោះស្រាយបានដោយងាយស្រួលណាស។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ឬធ្វើការបណ្តាក់ទុនតូចធំនឹងសុទ្ឌតែចម្រើនលូតលាស់ទាំងងស់។ ក្រៅពីនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ។ លើសពីនេះ លោកអ្នកអាចទទួលបានឳកាសការងារច្រើន ដូច្នេះលោកអ្នកអាចចាកចេញពីស្ថានភាពបច្ចុប្បន្នបានដោយសេរី។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារដែលអ្នកបានគ្រោងទុក។ ចំពោះការចរចាគឺអាចធ្វើទៅបាន ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុត ក្នុងការប្រាស្រ័យទាក់ទងជិតស្និទ្ធនឹងថ្នាក់លើនោះទេ។ ការរក្សាគម្លាតក្នុងពេលនេះ អាចឲ្យអ្នកយល់ដឹងពីស្ថានការណ៍បានប្រសើរជាងមុន។ ដោយឡែក សូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃដោយភាពឆ្លាតវៃ។ ប្រការដែលគួរជៀសវាងក្នុងពេលនេះ គឺការចាកចេញពីគម្រោងផែនការ ឬការសម្រេចចិត្តក្រោមឥទ្ធិពលអ្នកដទៃ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលពីទំនាក់ទំនងផ្ទែក្នុងបានល្អ។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច ដូច្នេះកុំមានការព្រួយបារម្ភអ្វីឡើយ។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលល្អក្នុងការចរចា ដោះស្រាយបញ្ហស្មុគ្រស្មាញនានា។ ដោយឡែក កិច្ចការងារច្រើនមិនមែនជាជម្រើសល្អនោះទេ ប៉ុន្តែប្រសិនបើអ្នកមានគម្រោងច្បាស់លាស់ នោះអ្វីៗអាចអនុវត្តបាន។ វេលាក៏ជាឳកាសសម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬស្ថានភាពការងារនានាផងដែរ។ ក្រៅពីនេះសូមកុំភ្លេចមនុស្សនៅក្បែរខ្លួន ប្រសិនបើអ្នកត្រូវការជំនួយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភារកិច្ចការងារហាក់ប្រទះនឹងភាពស្មុគ្រស្មាញ ដូច្នេះសូមរក្សាជំហរឲ្យបានល្អ ​បន្តអនុវត្តតាមផែនការជានិច្ច និងកុំបាត់បង់ទំនុកចិត្ត។ លោកអ្នកអាចសុំយោបល់ពីមនុស្សរាល់គ្នាបានដោយមិនមានផលរំខាន ឬប្រការគួរឲ្យបារម្ភអ្វីឡើយ ពីព្រោះមនុស្សដែលនៅក្បែរអ្នកពេលនេះ គឺជាមនុស្សដែលអាចជឿជាក់បាន។ ក្រៅពីនេះ សូមប្រយ័ត្នក្នុងការបណ្តាក់ទុនក្នុងទ្រង់ទ្រាយធំ លោកអ្នកអាចនឹងត្រូវចំណាយដើមទុនច្រើនជាងទទួលផលចំណេញ។​ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពស្វែងយល់ និងសម្របទៅតាមកាលទេសបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត ប៉ុន្តែកំហុសដោយអចេតនាក៏អាចនឹងកើតមានក្នុងពេលនេះផងដែរ។ ហេតុដូច្នេះអ្នកគួរប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្សដោយងាយ ក្នុងនោះដែរ មិនត្រូវជឿទុកចិត្តមនុស្សដែលមកពីឆ្ងាយ។ លើសពីនេះ ប្រហែលជាអ្នកទទួលខុសត្រូវលើ កិច្ចការជាច្រើនជាងសព្វមួយដង ដូច្នេះសូមបែងចែកពេលវេលា​ និងប្រញាប់អនុវត្តការងារនោះ។ ប្រការដែលលោកអ្នកគួរយកចិត្តទុកដាក់បំផុត គឺសុខភាព។ លោកអ្នកកំពុងទទួលរងឥទ្ធិពលផ្នែកអារម្មណ៍ដែលអាចយាយីដល់សុខភាព និងលទ្ធផលការងារក្នុងកំរិតខ្ពស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ សីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពចម្រើនលូតលាស់របស់អ្នកស្ថិតក្នុងកំរិតខ្ពស់ណាស់ ដូច្នេះប្រសិនអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេច។ ភាពខ្ពស់ត្រដែតរបស់អ្នកក្នុងថ្ងៃនេះ អាចអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំដែលទទួលបានការជឿជាក់ពីមនុស្សនៅក្នុងក្រុម។ ដោយឡែក ប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពការងារដែលមានក្នុងពេលនេះ គឺអ្នកអាចកែប្រែបាន។ ជាពិសេសចំពោះលោកអ្នកជាអាជីវករ កំពុងតែជួបឳកាសរីកចម្រើន ប៉ុន្តែភាពវិជ្ជមាននេះមិនមានស្ថេរភាពរឹងមាំនោះទេ ហេតុនេះសូមប្រញាប់ប្រញាលកុំឲ្យពេលវេលាកន្លងផុតទៅ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែទាមទារឲ្យពង្រឹងគម្រោងការ និងវិធីសាស្រ្តក្នុងការអនុវត្តបន្ថែមទៀត។ ក្រៅពីនេះសូមយកចិត្តទុកដាក់នឹងការគ្រប់គ្រងស្ថានការណ៍។ អ្នកអាចជួបប្រទះបញ្ហាតិចតួចពីព្រោះការយល់ច្រលំពីមនុស្សក្នុងក្រុមការងារ។ វាចំបាច់ណាស់ដែលលោកអ្នកត្រូវធ្វើការប្រកបដោយតម្លាភាព។ ក្រៅពីនេះសូមជៀសវាងការសម្រាកមុនម៉ោង ការចំណាយពេលប្រជុំពិភាក្សាលើប្រធានបទផ្ទាល់ខ្លួន ឬការមើលងាយស្ថានការណ៍។  ដោយឡែក ប្រសិនបើជួបបញ្ហា ហើយមិនអាចរកឃើញវិធីដោះស្រាយបញ្ហាបានទេ សូមជ្រើសរើសការពិភាក្សា  និងជៀសវាងការប្រថុយប្រថានជាដាច់ខាត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អប្រសើរណាស់។ មនុស្សដែលនៅក្បែរអ្នកក៏កំពុងគាំទ្រអ្នកយ៉ាងពេញទំហឹងផងដែរ។ ហេតុនេះ ប្រសិនបើអ្នកមានបញ្ហាសេសសល់គួរប្រើប្រាស់ពេលវេលា និងអំណោយផលពេលនេះដើម្បីដោះស្រាយឲ្យចប់។ សូមលោកអ្នកប្រុងប្រយ័ត្ន ពីព្រោះនៅរវាងពេលល្ងាច លោកអ្នកអាចជួបបញ្ហាខ្លះ ដែលអាចបង្ករភាពរអាក់រអួលដល់ភារកិច្ចការងារ ហេតុដូចនេះសូមដោះស្រាយឲ្យបានលឿន។ ពិសេសគួរយកចិត្តទុកដាក់ទៅលើភាពប្រែប្រួលទាំងឡាយទើបជាការល្អប្រសើរ។ ក្រៅពីនេះ សូមរក្សាជំហាន និងការទុកចិត្តទៅលើមនុស្សទើបស្គាល់។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ ខាល រោង រកា រាសីឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកនឹងទទួលបានផ្លែផ្កាគួរជាទីមោទន។ ចំណែកការទំនុកបម្រុង និងគាំទ្រក៏មានពេញបរិបូណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner