អង្គការណាតូ និងសហភាពអឺរ៉ុបអំពាវនាវអោយមានការបន្ធូរបន្ថយភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន

ព្រុចសែល៖ អង្គការណាតូបានធ្វើការអំពាវនាវអោយមានការបន្ធូរបន្ថយភាពតានតឹង ជុំវិញការដាក់ពង្រាយកម្លាំងយោធារុស្ស៊ីនៅព្រំដែនភាគខាងកើតប្រទេសអ៊ុយក្រែន ហើយសន្យាថា នឹងការពារបូរណភាពទឹកដីរបស់អ៊ុយក្រែន ស្របពេលផ្តល់ឱកាសចរចាជាមួយរុស្ស៊ី។

បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមី ហ្សេឡិនស្គី ក្នុងទីក្រុងព្រុចសែល អគ្គលេខាធិការអង្គការណាតូលោក ជែនស៍ ស្តូលធិនប៊ឺក បាននិយាយថា យើងអំពាវនាវអោយរុស្ស៊ីវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងបន្ធូរបន្ថយភាពតានតឹង ហើយត្រូវគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ បន្ថែមលើនេះ លោក ស្តូលធិនប៊ឺក ក៏បានព្រមានដែរថា​ រាល់ការឈ្លានពានបន្ថែមទៀតប្រឆាំងនឹងប្រទេសអ៊ុយក្រែន នឹងមានផលវិបាកធ្ងន់ធ្ងរ ហើយនឹងនាំអោយមានការសងក្នុងតម្លៃដ៏ខ្ពស់មួយ។

ដោយឡែកលោក ហ្សេឡិនស្គី បាននិយាយថា​ខ្ញុំបានអនុគ្រោះលើដំណោះស្រាយដោយសន្តិវិធី… យើងជឿជាក់ថា ការចរចាទម្រង់ការទូតនឹងទទួលជោគជ័យ។ ការអំពាវនាវនេះត្រូវបានបន្ទរដោយមេដឹកនាំសហភាពអឺរ៉ុបមួយចំនួន ដែលប្រមូលផ្តុំនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលចុងក្រោយរបស់ពួកគេនៅក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះប្រមុខរដ្ឋសហភាពអឺរ៉ុបក៏កំពុងពិភាក្សា និងរៀបចំទណ្ឌកម្មដ៏មានសក្តានុពលប្រឆាំងនឹងរុស្ស៊ីផងដែរ ប្រសិនបើទីក្រុងម៉ូស្គូជ្រើសរើសមិនកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅតាមព្រំដែនអ៊ុយក្រែនទេនោះ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner