រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱវណ្ណឌីនបានថ្លែងថាមកទល់ពេលនេះអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ

កម្ពុជាទើបប្រកាសការរកឃើញលើកដំបូងនៃវីរុសបំប្លែងថ្មីអូមីក្រុងដែលបានឆ្លងលើស្ត្រីខ្មែរម្នាក់មកពីប្រទេសហ្គាណានៃទ្វីបអាហ្វ្រិក។

លោកស្រី ឱ វណ្ណឌីន បានប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា មកទល់ពេលនេះ  អ្នកជំងឺកូវីដ-១៩  ប្រភេទអូមីក្រុង  មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ  ហើយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។  លោកស្រីបានបន្តថា កម្ពុជារកឃើញអូមីក្រុងតែមួយករណីនេះទេ។ 

លោកស្រីបានអមពាវនាវដល់ពលរដ្ឋកុំភ័យពេក  តែក៏កុំហ៊ានពេកដែរ  ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ  “៣ការពារ  និង៣កុំ  បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩  ឱ្យបានគ្រប់ដូសមូលដ្ឋាន  និងដូសទីបី  នៅពេលដល់វេនលោកអ្នក”  ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩  ជាពិសេសពពួកបម្លែងខ្លួនថ្មី  និងដេីម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ស្ត្រីដែលឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងលើកដំបូងក្នុងសប្តាហ៍នេះ  ត្រូវគេបង្ហាញអត្តសញ្ញាណថា ជាស្ត្រីខ្មែរមានផ្ទៃ ពោះ១៥ សប្តាហ៍អាយុ២៣ឆ្នាំដែលបំរើការជាបុគ្គលិកកាស៊ីណូក្នុងប្រទេសណាហ្គា។ ស្ត្រីឆ្លងវីរុសបំប្លែងថ្មីដែលមានស្រុក កំណើតនៅក្នុងស្រុកបាវិតខេត្តស្វាយរៀងនេះ បានធ្វើដំ ណើរមកដល់ កម្ពុជាកាលពីថ្ងៃទី១២ធ្នូឆ្នាំ២០២១បន្ទាប់ ពីជើងហោះហើររបស់នាងបានឆ្លងកាត់ក្រុងឌូបៃ បន្តមកក្រុងបាងកក មុននឹងមកដល់កម្ពុជា។ វីរុសអូមីក្រុង គឺជា វីរុសបំប្លែងថ្មីចុងក្រោយមួយដែលកំពុងតែបង្កក្តីព្រួយបារម្ភដល់ពិភព លោក។  វីរុសបំប្លែងថ្មីអូមីក្រុងដែលរកឃើញដំបូងបង្អស់ឆ្លងក្នុងទ្វីបអាហ្វ្រិកកាលពីក្នុងខែវិច្ឆិកាឆ្នាំ២០២១។ ។។។។

ads banner