បញ្ជូនខ្លួនលោក ងួន ផល្លា នាយរងប៉ុស្តិ៍ ព្រែកតាសេក និងកូនប្រុស ទៅតុលាការ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនសង្ស័យឈ្មោះ ងួន ផល្លា នាយរងប៉ុស្តិ៍ ព្រែកតាសេក និងកូនប្រុស ដែលបានប្រព្រឹត្តហឹង្សាដោយចេតនាបង្កររបួសស្នាម កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចាបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងកូនប្រុស បានទាស់ពាក្យសម្តីគ្នា រវាងអ្នកជិតខាង រហូតឈានដល់ការវាយតប់គ្នា ដោយឈ្មោះ ងួន ផល្លា បានទៅចាប់សង្គ្រប់លើជនរងគ្រោះ ដើម្បីអោយកូនរបស់ខ្លួន វាយទាត់ធាក់តាមចិត្ត។

ក្រោយទទួលបានអំពីករណីនេះ លោក អ៉ីវ ឈុន ផេង អធិការរងទទួលផ្នែកព្រហ្មទណ្ឌ លោក បានសុំគោលការណ៍ ព្រះរាជអាជ្ញា ដើម្បីចាប់ខ្លួនឈ្មោះ ងួន ផល្លា និងកូនប្រុស ដែលប្រព្រឹត្តអំពើហិង្សាមកលើយុវជនម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ងួន ផល្លា និងកូនប្រុស ត្រូវបានសមត្ថកិច្ចបញ្ចូនមកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner