Amphay Kindavong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបនឹងបញ្ចប់បេសកកម្មការងារ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

Amphay Kindavong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបនឹងបញ្ចប់បេសកកម្មការងារ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា។ លោកថា រយៈពេលជាង ៣ឆ្នាំមកនេះ លោកបានឃើញកម្ពុជាអភិវឌ្ឍជាលំដាប់។

លោកសូមសម្ដែងការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកអរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយបរិក្ខារពេទ្យ វ៉ាក់សាំង រថយន្ត និងថវិកាជាបន្តបន្ទាប់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក Kindavong ដោយបានរួមចំណែកក្នុងការពង្រីកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

វិមានសន្តិភាព ១៧ ធ្នូ

📸 FN

ads banner