ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ 1 ធ្នូ 2021

បន្ទាយមានជ័យ ៖ បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល នេះគឺជាប្រធានបទ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ 1 ធ្នូ 2021 ដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើឡើងនៅក្នុងស្រុកព្រះនេត្រព្រះ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។

  ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជន ឆ្នើមថ្នាក់ជាតិនៃវេទិកា ភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានខ្លឹមសារបញ្ជាក់ថា នាបច្ចុប្បន្ននេះកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង តាមរយៈស្មារតីសាមគ្គីភាព ដែលជាចលករបង្កើតបានជាចរន្តជាតិ គឺការបញ្ចប់វិសមភាព បញ្ចប់អេដស៍ នឹងបញ្ចប់ជំងឺឆ្លងរាតត្បាតសកល ទន្ទឹងនេះកាកបាទក្រហមនិងក្រុមការងារឥស្សរជនឆ្នើម បានធ្វើការអប់រំផ្សព្វផ្សាយ  ស្វែងរកការគាំទ្រ ដើម្បីលើកកម្ពស់ការងារអាទិភាពចំនួន 3 គឺ1,ការផ្ដល់សេវាបង្កាការចម្លង មេរោគអេដស៍ពីម្ដាយទៅកូន 2,ការផ្ដល់សេវាគាំទ្រសង្គម ដោយសារមេរោគអេដស៍នឹងជំងឺអេដស៍ដល់ជនរងគ្រោះ ដោយផ្ទាល់និងដោយប្រយោល ទី3,សេវាកាត់បន្ថយនិងលុបបំបាត់គ្រប់រូបភាព លើការរើសអើងអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។ 

ឯកឧត្តម អ៊ុ រាត្រី បន្តថា បច្ចុប្បន្ននេះជំងឺរាតត្បាតសកលកំពុងបន្ត នៅតាមបណ្ដាប្រទេសលើពិភពលោក ដោយឡែកនៅកម្ពុជាការឆ្លងជំងឺកូវីដ19 នៅសហគមន៍មានការថយចុះយ៉ាងលំដាប់គួឲ្យកត់សំគាល់ នេះគឺជាសញ្ញាវិជ្ជមាន អនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេសវិញបានយ៉ាងពេញលិញ ដើម្បីប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបមុខរបរ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍កូវីដ19។

 ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍នេះផងដែរ គណៈអធិបតីក៏បានចែកជូនអំណោយ ដល់បងប្អូនកំពុងផ្ទុកមេរោគអេដស៍ចំនួន 40នាក់ ដោយក្នុងមួយនាក់ៗទទួលបានអង្ករ 25 kg មី 1 កេស ត្រីខ 1 យួរ ប្រេងឆា 1 លីត្រ មុង 1 ភួយ 1 សារុង 1 ក្រមា 1 ទឹកដោះគោខាប់ 2 កំប៉ុង ប្រេងកូឡា 1 ប្រអប់ អាវយឺតចំនួន 5 និងថវិកាមួយចំនួន៕ដោយ ៖ ឃិន គន្ធា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner