ឯកឧត្តមម៉ៅ ធនិនបញ្ចប់បញ្ហានិងក្តីរបារម្ភរបស់ប្រជានេសាទនៅខេត្តកំពត

សមុទ្រគឺជាឆ្នាំងបាយ ជាជង្រុកស្រូវ និងជាជីវិតរបស់ប្រជានេសាទ ប៉ុន្តែបច្ចុប្បន្នធនធានធម្មជាតិសមុទ្រត្រូវបានបាត់បង់បន្តិចម្តង់ៗដោយសារបញ្ហាផ្សេងៗ ធ្វើឲ្យប្រជនេសាទជួបការលំបាក។ដូច្នេះដើម្បីជួយសម្រួលដល់ជីវភាពប្រជានេសាទ និងកាត់បន្ថយការបាត់បង់ធនធានសមុទ្រ ឯកឧត្តម ម៉ៅ ធនិន ប្រាប់អាជ្ញាធរ ជំនាញពាក់ព័ន្ធនិងប្រជានេសាទត្រូវរួមគ្នាអភិរក្ស និងទប់ស្កាត់រាល់បទល្មើសនេសាទ ពិសេសមន្ត្រីត្រូវលប់បំបាត់រាល់ភាពអសកម្មផ្សេងៗបង្កការថ្នាំងថ្នាក់ដល់ប្រជានេសាទ។

មានប្រសាសន៍នៅក្នុងពិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ ពីបញ្ហាប្រឈម បញ្ហាសំណូមពរ តម្រូវការ និងការដោះស្រាយជូនបងប្អូនគ្រួសារប្រជានេសាទប្រមាណជាង ១៦០០នាក់ ដែលមកពីសហគមន៍នេសាទចំនួន០៣នៅក្រុងបូកគោនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលពិធីនេះធ្វើឡើងនៅ បរិវេណរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនគ្រីះស្តារាយ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ។

ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ធនធានធម្មជាតិសមុទ្រ គឺជាសក្តានុពលមួយ ដ៏មានតម្លៃសម្រាប់សកម្មភាពសេដ្ឋកិច្ចសង្គម ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន តែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់ក្នុងការថែរក្សា និងអភិរក្សដើម្បីបន្តនិរន្តរភាព និងសម្រួលដល់ជីវភាពបងប្អូនប្រជានេសាទនាពេលបច្ចុប្បន្ននិងទៅអនាគត។

ឯកឧត្តមបានបន្តថា ដើម្បីធានាដល់និរន្តភាពនៃការប្រកបមុខរបរនេសាទរបស់បងប្អូនប្រជានេសាទ ឲ្យបន្តរក្សាបាននូវទិន្នផលនេសាទសមុទ្រល្អ និងយូរអង្វែង សូមអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ពិសេសប្រជានេសាទទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ រាល់បទល្មើសនេសាទនៅក្នុងដែនទឹកសមុទ្រខេត្តកំពត ឲ្យខាងតែបាន។ ពិសេសដែនសហគមន៍ត្រូវតែអភិរក្សឲ្យខាងតែបាន ហើយមន្ត្រីជំនាញពាក់ព័ន្ធត្រូវតែលប់បំបាត់រាល់ សមភាពនៃភាពអសកម្មរបស់មន្ត្រីដែលធ្វើឲ្យរំខានដល់ការនេសាទនិងការថ្នាំងថ្នាក់ផ្លូវអារម្មណ៍របស់ប្រជានេសាទ ឲ្យអស់ជាដាច់ខាត។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ៅ ធនិន បានដោះស្រាយបញ្ចប់បញ្ហាដែលបងប្អូនប្រជានេសាទ បានលើកឡើង និងសំណូមពរជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុននៅក្នុងតំបន់ឆ្នេរ ដែលបង្ករការលំបាក និងផលប៉ះពាល់ដល់សកម្មភាពនៃការនេសាទរបស់ប្រជាសហគមន៍ ពិសេសការធ្វើគន្លងទឹកសម្រាប់ទូកនេសាទចូលចតច្រាំង ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមសមាជិកគ្រួសារប្រជាពលរដ្ឋក្នុងខេត្តកំពតមួយរូប ឯកឧត្តមអភិបាលខេត្តនឹងខិតខំជំរុញដល់ក្រុមការងារជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីចុះសិក្សាស្វែងយល់ដោះស្រាយតាមភាពជាក់ស្ដែងដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជានេសាទយើងក្នុងការប្រកបរបរសម្រាប់រស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានជូន អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសារ៉ុងដល់ប្រជានេសាទ ចំនួនជាង១៦០០គ្រួសារផងដែរ ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner