អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បើកកិច្ចប្រជុំលើកទី២ ឆ្នាំ ២០២១តាមប្រព័ន្ធបញ្ជូនរូបភាពតាមZoom

នៅព្រឹកថ្ងៃចន្ទ ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៨:៣០នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២១ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងផ្ទាល់ (Zoom Meeting) ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រីជាប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ នៅបន្ទប់ប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងផ្ទាល់ (Zoom Meeting) ចំនួន ១៣៥នាក់និងគណនី។

ក្នុងនោះ នៅកន្លែងប្រារព្ធពិធី មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាននិងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីស្បែក និងកាមរោគ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន ៣៥នាក់។

កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) សុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំពេញអង្គ លើកទី២ ដោយ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន អ.ជ.ប.ជ.អ
២) បទបង្ហាញ និងការផ្សព្វផ្សាយព្រមទាំងដាក់ឱ្យអនុវត្តនូវ“ប្រព័ន្ធត្រួតពិនិត្យការអនុវត្តលិខិតលេខ២១៣ស.ជ.ណ.សស ស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍” ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អ.ជ.ប.ជ.អ

៣) បទបង្ហាញស្តីពី រួមគ្នា “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធាន អ.ជ.ប.ជ.អ
៤) កិច្ចពិភាក្សាអនុម័តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន អ.ជ.ប.ជ.អ
៥) សុន្ទរកថា និងអនុសាសន៍បិទកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន អ.ជ.ប.ជ.អ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner