គណៈកម្មាធិការជាតិស្ប៉េស្យាលអូឡាំពិកកម្ពុជា ធ្វើមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២២

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ បានធ្វើមហាសន្និបាទបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២២ នៅទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ក្រោមវត្តមានឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ។


ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ មានតួនាទីទទួលខុសត្រូវជាចំបង ក្នុងការអភិវឌ្ឍចលនាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើទីលានហាត់ហ្វឹកហ្វឺន និងការប្រកួតកីឡាជារៀងរាល់ឆ្នាំ និងក៏បានផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹកហាត់កាយសម្បទាមាំមួន បញ្ញាស្មារតី ឲ្យមានភាពរីកចំរើន និងសិលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ក្នុងការចូលរួមរំលែកបទពិសោធន៌ ជំនាញ វត្ថុអនុស្សារីយ៍ និងភាពរាក់ទាក់ពីសាច់ញាត្តិ អាណាព្យាបាល និងកីឡាករ កីឡាការិនី ដែលជាជនបញ្ញាខ្សោយដទៃទៀត ពិសេស គឺជៀសផុតពីការរើសអើងផ្សេងៗ នៅក្នុងសហគមន៍ផងដែរ ។

ជាក់ស្តែងមកដល់ពេលនេះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានពង្រីកចលនាកីឡាជនបញ្ញាខ្សោយ ទៅតាមខេត្តគោលដៅ ចំនួន១៤រួចហើយ ដូចជា៖ រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម និងព្រះវិហារ ប៉ុន្តែការពង្រីកអនុគណៈកម្មាការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកភាគច្រើនពឹងផ្អែកលើការឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា និងមួយផ្នែកទៀតពឹងផ្អែកលើអង្គការអន្តរជាតិ អន្តរជាតិ និងសប្បុរសជន ។


ឯកឧត្តម សែម សុខា បានលើកឡើងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចជាកាលតែងតែរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងទិសដៅការងារបន្តជារៀងរាល់ឆ្នាំ ។ ដោយមហាសន្និបាតឆ្នាំ២០២០កន្លងមក និងទិសដៅ ឆ្នាំ២០២១ ដែលគ្រោងធ្វើនៅដើម ឆ្នាំ២០២១នោះ បានផ្អែកដោយរួមចំណែកបង្ការជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ។ ទោះបីជាយ៉ាងនេះក្តី គណៈកម្មាធិការជាតិស្ប៉េស្យាល បានរិះរកគ្រប់មធ្យោបាយ ដើម្បីប្រជុំបូកសរុបវាយតម្លៃការងារឆ្នាំ២០២០ និងឆ្នាំ២០២១ តាមរយៈការប្រជុំលក្ខណៈទ្រង់ទ្រាយតូចៗតែប៉ុណ្ណោះ ទៅថ្នាក់ជាតិ ដើម្បីរៀបចំផែនការផែនការ ឆ្នាំ២០២១ ដែលទទួលបានលទ្ធផលល្អគួរអោយកត់សម្គាល់ ។ មិនតែប៉ុណ្ណោះយើងបានសហការជាមួយអង្គការ សមាគមន៏នានា ដែលបានដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសឲ្យក្មួយៗបានហ្វឹកហាត់ និងប្រកួតកីឡាដូចជាជនមិនការដទៃទៀតដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner