លោក ប៉ុន សុខ បានស្នើដល់សិក្ខាកាម យកចំណេះដឹងថ្មីៗ ដើម្បីស្វែងយល់សុខភាពផ្លូវចិត្ត ទៅចែករំលែក និងផ្សព្វផ្សាយដល់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យបានទូលំទូលាយ

គ្រូបង្វឹក គ្រួជំនួយជម្រើសជាតិចំនួន៨០នាក់ មកពី១៦សហព័ន្ធកីឡាជាតិ បានចូលរួមក្រេបយកចំណេះដឹងស្វែងយល់ នៅក្នុងសិក្ខាសាលាស្តីពីថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមករតកតេជោ ក្រោមវត្តមាន លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងលោកបណ្ឌិត អ៊ាន និល ប្រធានសមាគម E M D R កម្ពុជា ។


លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ផ្អែកតាមផែនការប្រតិបត្តិប្រចាំឆ្នាំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសហការជាមួយសមាគម អ៊ី.អឹម.ឌី.អា.កម្ពុជា និងសហព័ន្ធកីឡាជាតិរៀបចំសិក្ខាសាលា ស្តីពី ស្វែងយល់ពីសុខភាពផ្លូវចិត្តក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ដល់គ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ ។

លោក បន្ថែមថា គោលបំណងនៃអង្គសិក្ខាសាលនេះ គឺដើម្បីង្កើនការយល់ដឹងរបស់គ្រូបង្វឹក ស្តីពីសុខភាពផ្លូវចិត្ត សញ្ញាណនៃការកត់សម្គាល់បញ្ហាសុខភាពផ្លូវចិត្តខ្លួនឯង អត្តពលិក និងអ្នកដែលពាក់ព័ន្ធ បង្កើនការចូលរួមផ្សព្វផ្សាយ លើកកម្ពស់សុខភាពផ្លូវចិត្ត ក្នុងបរិបទការងារ បង្កើនអាកប្បកិរិយាវិជ្ជមាន ក្នុងការស្វែងរកជំនួយ និងការព្យាបាលដ៍ត្រឹមត្រូវ និងការចូលរួមកាតបន្ថយការមាក់ងាយ និងការរើសអើងទាក់ទងជំងឺផ្លូវចិត្ត។

វគ្គនេះមានរយពេល១ថ្ងៃ គឺថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ដែលមានសិក្ខាកាមសរុបចំនួន ៨០នាក់ ក្នុងនោះជាគ្រូបង្វឹក គ្រូជំនួយមកពីសហព័ន្ធកីឡាជាតិចំនួន១៦ ដែលប្រមូលផ្តុំហាត់ហ្វឹកហ្វឺនបិទខ្ទប់ នៅពហុកកីឡដ្ឋានជាតិមរតកតេជោ ។ នេះជាវគ្គលើទី២ ហើយដែលបានរៀចំឡើងដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសហការជាមួយសមាគម អ៊ី.អឹម.ឌី.អា.កម្ពុជា លើកទីកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តាមកម្មវិធី ZOOM Online ។


ក្នុងនាមគណៈគ្រប់គ្រងវគ្គ លោក ប៉ុន សុខ បានស្នើដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ស្តាប់ក្រេបយកចំណេះដឹងថ្មីៗបន្ថែមទៀត លើការប៉ះទង្គិចផ្លូវចិត្ត និងការស្វែងយល់សុខភាពផ្លូវចិត្តក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងចែករំលែកបទពិសោធន៏ល្អៗឲ្យគ្នាទៅវិញទៅមក ដើម្បីយកទៅផ្សព្វផ្សាយដល់កីឡាករកីឡាការិនីជម្រើសជាតិឲ្យបានទូលំទូលាយធ្វើយ៉ាងណាក្នុងការបង្ហាត់នាពេលខាងមុខនេះឲ្យសម្រេចបានគុណផលកីឡា ហើយឈានទៅដណ្តើមយកមេដាយជូនជាតិ ក្នុងការទៅចូលរួមប្រកួតកីឡាកីឡាអាស៊ីអាគ្នេយ៏លើកទី៣១នៅប្រទេសវៀតណាមនិងចូលរួមប្រកួតកីឡាលក្ខណៈអន្តរជាតិនានា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner