​ទីបំផុត​! ​អូ​មី​ក្រុង​បង្ខំចិត្ត​ឲ្យ​ថៃ​ ​ផ្អាក​ទទួល​ទេសចរ​ថ្មីៗ​សិន

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Thai​ ​P​BS ​News​ ​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​២​២​ ​ធ្នូ​នេះ​ថា​ ​ប្រទេស​ថៃ​បាន​ប្រកាស​ឈប់​ទទួល​ភ្ញៀវ​ទេសចរ​ថ្មី​ចូលក្នុង​ប្រទេស​ ​ចាប់ពីថ្ងៃទី២២ ធ្នូ ២០២១នេះ រហូតដល់​ថ្ងៃ​ទី​៤​ ​មករា​ ​២​០​២​២​ ​ដោយសារតែ​វី​រុ​ស​កូ​វី​ដ​១​៩​បំ​ប្លែងខ្លួន​ថ្មី​អូ​មី​ក្រុង​វាយលុក​ខ្លាំងពេក​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ថៃ​មាន​ករណី​ ​អូ​មី​ក្រុង​ ​រាប់​សិប​នាក់​ហើយ​ ​ដែល​រ​ឃើញ​ជាបន្តបន្ទាប់​។

​លោក​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អ៊ូ​ចា ​បាន​ប្រកាស​ផ្អាក​ទទួល​ភ្ញៀ​ស​ទេ​ចរ​ចំណូល​ថ្មី​ឲ្យ​ចូល​ប្រទេស​ ​ជាពិសេស​គឺ​រំសាយ​ចោល​នូវ​កម្មវិធី​ ​Test​ & ​Go​ ​នៃ​ការ​ទទួល​ភ្ញៀវ​ទេសចរ​។​ ​ប៉ុន្តែ​ ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចុះឈ្មោះ​ចូល​មក​ក្នុង​ប្រទេស​ថៃ​រួចហើយ​ ​ប្រមាណ​២​០​០​,​០​០​០​នាក់​នោះ​ ​ពេលនេះ​ចូល​មក​ប្រទេស​ថៃ​បានជា​ង​១​០​០​,​០​០​០​នាក់​ហើយ​ ​នៅសល់​ ​ប្រមាណ​៩​០​,​០​០​០​នាក់​ទៀត​ ​ដែល​នឹង​ត្រូវ​ចូល​មក​ប្រទេស​ថៃ​ ​ខាង​ក្រសួងសុខាភិបាល​ថៃ​នឹង​ពិនិត្យ​យ៉ាង​តឹងរឹង​មិន​ដូច​ពេលមុន​ទៀត​នោះ​ឡើយ​។​

​នា​ព្រឹក​ថ្ងៃ​ទី​២​២​ ​ធ្នូ​ ​២​០​២​១​នេះ​ ​អាជ្ញាធរ​ថៃ​ក៏បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ថ្មី​ ​ជាង​២​ពាន់​នាក់​ ​ស្លាប់​៣​១​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​ ​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​សរុប​ ​រហូត​ទៅដល់​២​,​១​៧​០​,​១​៩​៨​នាក់​ ​ជាសះស្បើយ​ពី​ជំងឺ​មាន​ចំនួន​ ​២​,​១​១​១​,​៩​៦​២​នាក់​ ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មាន​ចំនួន​៣​៨​,​២​០​២​នាក់​ ​ខ​ណ​:​អ្នក​ដែល​បាន​បាត់បង់ជីវិត​ព្រោះ​ជំងឺ​នេះ​ ​កើន​ដល់​២​១​,​៤​៦​៩​នាក់​ហើយ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner