ក្រុមឧទ្ទាមមីយ៉ាន់ម៉ាស្នើឱ្យមានតំបន់គ្មានការហោះហើរ ដើម្បីការពារសុវត្ថិភាពជនស៊ីវិល

កងកម្លាំង​ឧទ្ទាម​ចំណាស់​ជាងគេ​របស់​មី​យ៉ា​ន់​ម៉ា ចង់​ឲ្យ​មានការ​ជួយ​ពី​អន្តរជាតិ​ដើម្បី​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ (No-fly zone) នៅ​ក្បែរ​ព្រំដែន​ថៃ បន្ទាប់​ពី​មានការ​ព្រមាន​ថា​គ្រោះថ្នាក់​នៃ​ការ​ប៉ះទង្គិច​គ្នា បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ក្លាយជា​គោលដៅ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​។

ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​មី​យ៉ា​ន់ម៉ា និង​សម្ព័ន្ធជាតិ Karen (KNU) ដែល​ជា​ក្រុម​ឧទ្ទាម​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ពេល​ថ្មី​ៗ​នេះ បណ្តាល​ឲ្យ​ប្រជាជន​មី​យ៉ា​ន់ម៉ា​រាប់​ពាន់​នាក់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​។

អាជ្ញាធរ​ថៃ​និយាយ​ថា ប្រជាជន​មី​យ៉ា​ន់​ម៉ា​ប្រហែល ៣.៤០០​នាក់​បាន​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ មនុស្ស​រាប់​ពាន់​នាក់​ទៀត​កំពុង​ជាប់​គាំង​នៅ​ខាង​ព្រំដែន​មី​យ៉ា​ន​ម៉ា ដើម្បី​រង់ចាំ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ក្នុង​ស​ប្តា​ហ៍​នេះ សម្ព័​ន​ជាតិ Karen បាន​ព្រមាន​ពី​លទ្ធភាព​ខ្ពស់​នៃ​ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​លើ​ជន​ស៊ី​វិល​។

លោក Saw Taw Nee ប្រធាន​នាយកដ្ឋាន​កិច្ចការបរទេស​នៃ​សម្ព័ន្ធជាតិ Karen និយាយ​ថា «​ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​ទាំងនោះ​នឹង​មិន​ដាក់​គោលដៅ​លើ​មូលដ្ឋានទ័ព​ឡើយ ប៉ុន្តែ​លើ​មូលដ្ឋាន​របស់​ជន​ស៊ី​វិល​នៅ​ក្នុង​សាលារៀន មន្ទីរពេទ្យ ផ្ទះ និង​ភូមិ​ជាដើម»​។

ចំណែក​អ្នកនាំពាក្យ​របស់​របប​យោធា​មី​យ៉ា​ន់​ម៉ា​មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ស្នើ​ឲ្យ​មាន​តំបន់​គ្មាន​ការ​ហោះហើរ​ឡើយ​។

សម្ព័​ន្ជ​ជាតិ Karen ដែល​ជា​អង្គការ​នយោបាយ​តំណាង​ឲ្យ​ប្រជាជន Karen របស់​មី​យ៉ា​ន់​ម៉ា បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​កំណត់​តំបន់​គ្មាន​ការ​ហោះហើរ​តាម​រយៈ​ការ​ស្វែង​កិច្ចប្រជុំ​បន្ទាន់​របស់​អង្គការសហប្រជាជាតិ​។

សូម​រម្លឹក​ថា កាលពី​ខែ​មុន ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ក្នុង​សេចក្តី​ប្រកាស​ដ៏​កម្រ​មួយ​ដែល​អនុម័ត​ដោយ​សមាជិក​ចំនួន ១៥ បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​អំពើ​ហឹ​.​ង្សា​ទូ​ទាំង​មី​យ៉ា​ន់ម៉ា និង​បាន​ជំរុញ​ឲ្យ​ពួក​យោធា​អត់ធ្មត់​ជា​អតិបរមា​។

ប្រទេស​មី​យ៉ា​ន់ម៉ា​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ​មក​។ ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក មនុស្ស​ជាង ១.៣០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ និង​ជាង ១.០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុម​សង្កេត​ការ​៕

ads banner