លទ្ធផលដំណើរទស្សនកិច្ច២ថ្ងៃរបស់ប្រធានរដ្ឋវៀតណាមលោក ង្វៀន សួនហ៊្វុក ក្នុងប្រទេសកម្ពុជា (Video Inside)

ប្រធានរដ្ឋនៃប្រទេសវៀតណាម លោក ង្វៀន សួនហ្វុក និងគណៈប្រតិភូ បានបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃនៅ កម្ពុជាជាមួយនឹងការទទួលបានលទ្ធផលជាផ្លែផ្កាដែលជាផលប្រយោជន៍រវាងប្រទេសទាំង២។ ក្នុងដំណើរ ទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនិងគណៈប្រតិភូ រវាងពីថ្ងៃទី២១ដល់២២ធ្នូ ក្នុងប្រទេសកម្ពុជានេះ ត្រូវបាន ភាគីទាំង២បានចាត់ទុកថាជាការបើកឆ្នាំមិត្តភាពរវាងកម្ពុជានិងវៀតណាមសម្រាប់ឆ្នាំថ្មី២០២២។

គួរបញ្ជាក់ថា សមាសភាពមន្ត្រីជាន់ខ្ពស់វៀតណាមដែលបានធ្វើដំណើរអមប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ្វុក រួមមាន រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈលោកឧត្តមសេនីយ៍តូឡាំ, រដ្ឋមន្ត្រី ក្រសួងការពារជាតិលោកឧត្តមសេនីយ៍ ផាន់ វ៉ាន់ជៀង, ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកឡេវ៉ាន់, និងរដ្ឋមន្ត្រីក្រសួងការបរទេស លោកប៊ីវ ថាន់សឺន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner