សម្តេចតេជោ ពន្យារពេលឲ្យឯកឧត្តម គុណ ញឹម ធ្វើជាមេគយដល់ឆ្នាំ២០២៥ និងថា ទោះសម្ដេច ចេញពីតំណែង ក៏ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច

ភ្នំពេញ ៖ ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពន្យារពេលឲ្យឯកឧត្តម គុណ ញឹម ធ្វើជាមេគយដល់ឆ្នាំ២០២៥ បន្តទៀត គ្មានអ្នកណាមកជំនួសបានទេ ។ សម្តេច បញ្ជាក់ថា មានអ្នកខ្លះកំពុងរត់ការ ដើម្បីសុំធ្វើមេគយបន្ត ។

សម្តេចតេជោ បានបន្តថា កុំអាលឲ្យគុណញឹម ចូលនិវត្តន៍ ខ្ញុំពន្យាពេលឲ្យដល់២០២៥ ទុកឲ្យធ្វើទំនើបកម្មគយនេះបន្តិចទៀត គយនេះ ដោយសារគាត់មិនទាន់ចាស់ទេ ។ ខ្ញុំដឹងមានគេរត់ការសុំកន្លែងគយនេះ ។ រត់ការសុំធ្វើមេគយ រត់មិនរួចទេ ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាសម្តេច ចេញពីតំណែងយ៉ាងណាក៏ដោយ ក៏ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែល ដោយគ្មានការផ្លាស់ប្តូរទេ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner