សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីម្តងទៀតថា មិនអនុញ្ញាតឱ្យមានរថយន្តអត់ពន្ធ ចរាចរណ៍លើដងផ្លូវទៀតទេ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា “ខ្ញ៉ំមិនអនុញ្ញាតឱ្យមានឡានដែលអត់ពន្ធជិះលើដងផ្លូវទៀតទេ សូមអញ្ជើញទៅបង់ពន្ធឱ្យហើយសំរាប់អ្នកជិះឡានអត់ពន្ធក្រោមស្លាកនេះស្លាកនោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមអ្នកជិះរថយន្តអត់ពន្ធ សូមទៅបង់ពន្ធឱ្យហើយ នៅសល់តែ ៨ថ្ងៃទៀតទេ ផុតថ្ងៃកំណត់នៃការផ្តល់១០ភាគរយហើយ។ សម្តេចថា ចូលដល់ឆ្នាំ២០២២ គឺលែងផ្តល់ការលើកលែង ១០ភាគរយហើយ គឺត្រូវបង់ពន្ធពេញតែម្តង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្ត្រីគយ ត្រូវខិតខំប្រឹងប្រែអនុវត្តឱ្យបានល្អ មិនត្រូវឱ្យអ្នកជិះឡានអត់ពន្ធ ធ្វើរឿងច្រំដែលៗបានទៀតទេ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner