Positive Cambodia Ep35: សីលធម៌និងវប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ដែលត្រូវការមនុស្សគ្រប់គ្នាចូលរួមលើកកម្ពស់និងតម្កើង

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើង អំពីសីលធម៌ វប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ ដូចដែលពាក្សចាស់មួយឃ្លា បានលើកឡើងសម្រាប់ទុកក្រើនរំលឹកមនុស្សគ្រប់គ្នាថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន។

«សីលធម៌សង្គម មិនមែនជាការទទួលខុសត្រូវ របស់តែស្ថាប័ននៃរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ តែគឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ពោលគឺស្ថិតក្នុងដៃយើងទាំងអស់គ្នាក្នុងការសម្រេចចិត្ត ដើម្បីលើកកម្ពស់តម្លៃសីលធម៌ និងវប្បធម៌របស់សង្គមជាតិខ្មែរ»។

នេះគឺជាការលើកឡើងនេះ លោកជំទាវ រដ្ឋមន្ត្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ដែលបាន​ធ្វើឡើងក្នុង ពិធី បើកកិច្ចប្រជុំអន្តរក្រសួង របស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលមានអ្នកចូលរួមសរុបប្រមាណ៩៤នាក់ នាពេលកន្លងទៅថ្មីៗនេះ។កិច្ចប្រជុំនេះ គឺបានរៀបចំឡើងក្នុងគោលបំណងស្វែងរកធាតុចូល ពីសំណាក់អ្នកចូលរួម ដើម្បីស្វែងយល់ពីបញ្ហាសង្គមថ្មីៗ ដែលប៉ះពាល់ទៅដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលកំពុងកើតមានឡើង តាមរយៈបណ្តាញសង្គម ដែលអាចប្រើប្រាស់ជារួមក្នុងការរៀប​ចំគោលការណ៍ ណែនាំនៃអនុវត្តគំរូរស្តង់ដា (Standard Operating Procedure) មួយ ដែលអាចអនុវត្តឆ្លើយតបបានទូលំទូលាយ ទៅនឹងរូបភាពអវិជ្ជមាននានា នៅក្នុងសង្គមបានទាន់ពេលវេលា ឆ្ពោះទៅពង្រឹងតម្លៃសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner