Black & White Ep45: កម្ពុជាកំពុងជំរុញដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ

សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់អាស៊ានថា «កម្ពុជាបានកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ»។ នេះជាការថ្លែងសុន្ទរកថាគន្លឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង» នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូថត។ សម្តេច​តេជោបានថ្លែងទៀតថា «ចំពោះការគ្រប់​គ្រង​ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការពង្រឹងការអនុវត្តទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានសុខាភិបាលនានា ដើម្បីការពារសុខភាពនិងអាយុជីវិតប្រជាជន»។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងប្រាប់ទៅមេដឹកនាំអាស៊ានថា «គិតត្រឹមថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបានជាង ១៣,៦លាននាក់ សមមូលនឹងអត្រា ៨៥,២៧% នៃចំនួនប្រជាជនសរុប ១៦ លាននាក់ ។ ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលបានកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ឱ្យបានពេលលេញក្នុងបរិបទនៃប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ “យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មីនៅចុងឆ្នាំ២០២១នេះ»។

ក្នុងឪកាសនេះសម្តេចតេជោ បានបញ្ជាក់ថា «នាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងផ្តល់ការគាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីឈានសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ។ ទន្ទឹមនេះ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ សំដៅស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិវឌ្ឍ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner