អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៧៧លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៣៩ម៉ឺននាក់ និងជាសះស្បើយ២៤៨លាន៦០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧៧លាន៥២ម៉ឺន១ពាន់១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៣៩ម៉ឺន៣ពាន់៣៣០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤៨លាន៦០ម៉ឺន៥ពាន់៩២៦នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥២លាន៥១ម៉ឺន៩៧៨នាក់ ស្លាប់ចំនួន៨៣ម៉ឺន៣ពាន់២៩នាក់ និងជាសះស្បើយចំនួន៤០លាន៩៨ម៉ឺន៨ពាន់១៤៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៦ម៉ឺន៣ពាន់៣០៥នាក់ ស្លាប់៤៧ម៉ឺន៨ពាន់៤៦៨នាក់ និងជាសះស្បើយ៣៤លាន២០ម៉ឺន១ពាន់៩៦៦នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២២ម៉ឺន២ពាន់៩២៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់១២៨នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner