វៀតណាម​ស្លាប់​មនុស្ស​២​៥​០​នាក់​ទៀត​ ​ត្រឹម២៤ម៉ោង

ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​ការ​ឆ្លង​កូ​វី​ដ​១​៩​ ​ក្នុង​ប្រទេស​ចំនួន​១​៦​៣​១​៦​នាក់​ ​និង​ស្លាប់​មនុស្ស​ចំនួន​២​៥​០​នាក់​ទៀត​ ​ព្រោះ​ជំងឺ​នេះ​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ធ្នូ​ ​២​០​២​១​ម្សិលមិញ​។​

​ក្រសួងសុខាភិបាល​ថា​ ​ហាណូយ​គឺជា​តំបន់​មាន​ឆ្លង​ច្រើនជាង​គេ​ ​មានដល់​ទៅ​​​ជាង​ ​១​៧​០​០​នាក់​ ​ខេត្ត​ ​Ca​ ​Ma​u ​មាន​១​៥​៩​០​នាក់​ ​ខេត្ត​ ​T​a​y​ N​in​h​ ​៩​៣​៩​នាក់​ ​និង​ហូ​ជី​មិញ​ ​៨​១​៣​នាក់​។​

​វៀតណាម​មាន​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​ ​១​.​៥​៦​លាន​នាក់​ហើយ​ ​ក្នុង​នោះ​ ​១​.​១​៥​លាន​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​រីឯ​អ្នក​ស្លាប់​កើន​ដល់​ ​ជាង​៣​ម៉ឺន​នាក់​ ​ស្មើនឹង​ប្រមាណ​ ​១​.​៩​ភាគរយ​នៃ​ចំនួន​ឆ្លង​សរុប​។​ ​មនុស្ស​ជិត​ ​៦​២​.​៩​លាន​នាក់​ ​ក្នុងចំណោម​ប្រជាជន​សរុប​ ​៩​៦​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ ​២​ដូ​ស​ ​និង​ ​ច្រើនជាង​១​.​៣​លាន​នាក់​បាន​ចាក់​ដូ​ស​ទី​៣​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner