ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៤-ធ្នូ-២០២១

មាតិកាព័ត៌មាន

L1-   គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៣ ដោយបានបោះឆ្នោត ជ្រើសតាំងអនុប្រធានគណបក្ស ចំនួន២ រូបបន្ថែមទៀត ព្រមទាំងបន្តគាំទ្របេក្ខភាព សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្រេចជាឯកច្ឆន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕ …ឃ្លីប… (ផលិតដោយ លោក វ៉េង លឹមហួត លោក ថេត វិចិត្រ លោក គ្រី សម្បត្តិ លោក ស៊ូ វណ្ណលុក)

N17-         ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល CPP ប្រកាសគាំទ្រចំពោះការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលសម្រេចជាឯកច្ឆន្ធ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕ឃ្លីប(អាន កាត់ត សុខ ណេត)

N21- ឯ,ឧ រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានលើកឡើងថា ការជួយគ្នាក្នុងគ្រាលំបាក គឺជាការសាងអំពើល្អ និងអាចជួយសម្រួលទុក្ខលំបាកបានមួយគ្រាផងដែរ៕ឃ្លីប(ផ្តល់ដោយលោគ ងួន លឹមហាក់)

N18-         ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦នាក់, ជាសះស្បើយ១១នាក់, ស្លាប់ចំនួន១នាក់ (១នាក់អត់បានចាក់វ៉ាក់សាំង)៕អានផ្ទាល់

N19- បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែធ្នូសម្រាប់២សប្តាហ៍លើកទី២ ចាប់ពីថ្ងៃទី២៧ ខែធ្នូតទៅ៕ អានផ្ទាល់

ខេត្តកណ្តាល

N20- គណៈពង្រឹងមូលដ្ឋាន ឃុំព្រែកលួង និងឃុំព្រែកអំពិល ស្នើដល់អាជ្ញាធរ ពង្រឹងគុណភាពសេវាសាធារណៈ នឹងសណ្តាប់ធ្នាប់ជូនប្រជាជន៕ឃ្លីប(អាន កាត់ត សុខ ណេត)

ខេត្តកំពង់ធំ

BH6- ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញប្រកាសបិទ ការប្រកួតផ្ដាច់ព្រ័ត្រ កីឡាប៉េតង់ ជ្រើសរើសកីឡាករឆ្នើម ប្រចាំឆ្នាំ២០២១ របស់បញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក ប៊ុន រដ្ឋា)

ខេត្តកំពត

BH9- ការសាងសង់ទីលានចាក់សំរាម លក្ខណៈស្តង់ដា របស់ខេត្តកំពត សម្រេចបានជិន៥០%ហើយ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អួង វ៉ឹង + កាត់ត ប៊ុន ហុក + អាន កញ្ញា នុច)

BH8 ផលនេសាទសមុទ្រ ខេត្តកំពត ឆ្នាំ២០២១នេះ ថយចុះជាងពីរពាន់តោន ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អួង វ៉ឹង + កាត់ត ប៊ុន ហុក + អាន កញ្ញា នុច)

វគ្គទី២ ព័ត៌មានសេដ្ឋកិច្

១-     រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

២-    រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ ២០២១-២០២៥ ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ី និងសហរដ្ឋអាមេរិកទំនងជាបើកកិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងហ្សឺណែវ នាដើមឆ្នាំក្រោយ ដើម្បីពិភាក្សាពីស្ថានភាពជុំវិញបញ្ហា ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

២-    សហរដ្ឋអាមេរិក៖ សម្ព័ន្ធមិត្តនឹងចូលរួមកិច្ចចរចាអ៊ុយក្រែនជាមួយរុស្ស៊ី ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

៣-    សហរដ្ឋអាមេរិក និងជប៉ុនត្រូវបានគេរាយការណ៍ថា បានរៀបចំយុទ្ធសាស្រ្តយោធារួមថ្មីសម្រាប់ភាពអាសន្នតៃវ៉ាន់ដែលមានសក្តានុពល ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

៤-     ចិនប្រកាសថ្កោលទោស និងចោទសហរដ្ឋអាមេរិកថា បំពានច្បាប់អន្តរជាតិជុំវិញការអនុម័តច្បាប់ហាមនាំចូលទំនិញពីទីក្រុងស៊ីនជាំង ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ

១-     ការប្រកួតទូកជ្រើសរើសថ្នាក់ជាតិឆ្នាំ២០២១ និងពាន់រង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ ទូកចូលរួមមានការកើនឡើង៨០ភាគរយ ៕

២-    សហព័ន្ធកីឡាហុកគីប្រកួតតេសសមត្ថភាព ដើម្បីស្វែងរកកីឡាការិនីឆ្នើមបន្តហ្វឹកហាត់ជាជ្រើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ៕

៣-    Ferran Torres នឹងទៅចូលរួមជា Barcelona នៅរដូវក្តៅខាងមុខនេះ ៕

៤-     លោក Tuchel “សោកស្តាយ” ចំពោះការដក Aubameyang ចេញពីប្រធានក្រុម Arsenal ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner