មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ១គ្រឿងម៉ាកព្រូសបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង រីឯមនុស្សរងរបួសចំនួន៦នាក់ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​​កាលពីវេលាម៉ោង​​៨​និង​​​២០នាទីព្រឹក​​ថ្ងៃ​ទី​២៤​ ធ្នូ ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦៤-១៦៥ ស្ថិត​ក្នុង​​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​រថយន្ត​១​គ្រឿង​ម៉ាក​ព្រូស​ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BL-8317 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​និង​​ភាគី​ខាង​​រថយន្ដ​១​គ្រឿងទៀត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-8787 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។

​តាម​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ ​រថយន្ដ១​គ្រឿងម៉ាក​ព្រូស​ បានបើកបរក្នុង​​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​​បាន​វ៉ា​ជែង​រថយន្ដ១​គ្រឿង ខណៈ​ពេល​នោះ​ក៏​មាន​​​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នាមកដល់​ ​ក៏​ជ្រុក​បុ.កគ្នា​យ៉ាង​ពេញទំហឹង បណ្តាល​​ឱ្យ​​​មនុស្ស​​​​រងរបួស​​​​ចំនួន​៦​នាក់ (ស្រី​២នាក់) ។ ចំណែករថយន្ត​បានរងការ​ខូចខាត​យ៉ាង​ដំណំទាំង​​២គ្រឿង​តែម្តង ។​

​ក្រោយពេលកើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ក​​ឯកជន ​ក្នុង​ឃុំ​វាល​រេញ រីឯ​​​រថយន្តទាំង​​២គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បីរង់ចាំ​ធ្វើការ​ដោះស្រាយ​​នៅពេលក្រោយទៀត ៕​

ads banner