ការប្រណាំងទូក ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២១ និង ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ មានការកើនឡើងទាំងវិញ្ញាសា និងចំនួនទូកចូលរួម

ការប្រកួតកីឡាប្រណាំង ទូកជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និង ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើទី៨ ដែល ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពតនោះ មានវិញ្ញាសាប្រកួត ច្រើនជាងឆ្នាំមុនៗ។

នេះជាការអះអាងរបស់ លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ក្នុងការប្រកួតនេះ មានទូក៤ ប្រភេទចូលរួមប្រកួត ក្នុងនោះមានទូក ប្រពៃណីខ្នាតអន្ដរជាតិ «ទូកនាគ» ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ដោយមានវិញ្ញាសា ប្រកួត ចំនួន ១១ ក្នុងនោះមាន លើវិញ្ញាសា១០០០ម៉ែត្របុរសនិង៥០០ម៉ែត្រនារី ទូកនាគ ចំណុះ ១២នាក់ ។វិញ្ញាសា ទូក កានូ កាយ៉ាក់ បុរស៥០០ម៉ែត្រ ម្នាក់ទល់ម្នាក់, ២នាក់ ទល់ ២នាក់ និង ទូកកានូ នារី២០០ម៉ែត្រ ២នាក់ ទល់ ២នាក់។ លើវិញ្ញាសាទូករ៉ូអ៊ីងបុរស ចម្ងាយ១ពាន់ម៉ែត្រ ម្នាក់ទល់ម្នាក់ ២នាក់ទល់២នាក់ ព្រមទាំង ទូករ៉ូអ៊ីងនារី ប្រកួតចម្ងាយ៥០០ម៉ែត្រ ម្នាក់ទល់ម្នាក់។ សម្រាប់ ការប្រកួតវិញធ្វើឡើងចំនួន២ជើងដោយប្ដូរ ខ្សែបន្ទាត់ គិតតាមថេរៈវេលា ចំពោះទូកណាដែលមានថេរវេលាតិចនឹងទទួលបានជ័យជំនះ។


ក្នុងកិច្ចប្រជុំបច្ចេកទេស និង ចាប់ឆ្នោតជ្រើសរើសគូប្រកួតកាលពី រសៀលថ្ងៃពុធម្ស៉ិលម៉ិញ នៅសាលាខេត្តកំពត លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធ បានបញ្ជាក់ថាការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២១ និង ពានសម្តេចក្រឡាហោម ស ខេង លើកទី៨ សហព័ន្ធ បានប្រកាសដាក់ឲ្យប្រកួត លើវិញ្ញាសាថ្មី១ទៀតលក្ខណៈបើកទូលាយ ដោយផ្ដល់លទ្ធភាព ឲ្យសមាគមប្រណាំងទូកតាម បណ្ដារាជធានីខេត្ត អាចចូលរួមប្រកួតបាន លើវិញ្ញាសាទូកកាយ៉ាក់ទេសចរណ៍។ក្នុងការដាក់នូវិញ្ញាសាថ្មីនេះគឺ ដោយយោលទៅលើកា រីកចម្រើននៃបរិមាណទូកកាយ៉ាក់ ទេសចរណ៍ នៅតាមសហគមន៍នានា និង ដើម្បីធ្វើឲ្យកម្មវិធីប្រណាំងទូកនៅឆ្នាំនេះ កាន់តែមានភាពអធិកអធម និងមានមហាជនចូលរួមគាំទ្រកាន់តែច្រើន ។ លើវិញ្ញសានេះគឺលេងជាមួយទូកកាយ៉ាក់ តែបើអ្នកដែលចេះប្រើប្រាស់ទូកកាយ៉ាក់ ចង់ប្ដូរមកលេង ទូកកាយ៉ាក់ទេសចរណ៍ដូចគ្នា សហព័ន្ធបើកទូលាយ គឺអាច ប្ដូរបាន។ តែទោះយ៉ាងណា គណៈកម្មការរៀបចំចង់ឲ្យសមាសភាព នារីចូលរួមឲ្យបានច្រើន។


អគ្គលេខាធិការរងរូបនេះ អះអាងថា៖ ទោះបីស្ថានភាពជំងឺកូវីដ-១៩ យើងអាចគ្រប់គ្រងស្ថានការបាន ក្តី ក៍គណៈកម្មការរៀបចំការប្រកួត នៅតែអនុវត្តទៅ តាមវិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល និងការណែនាំ របស់ក្រសួងអប់រំ ដោយប្រុងប្រយត្ន័ ដើម្បីទប់ស្កាត់ការពារការ ឆ្លងការរីករាលដាល ជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកកានូ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៨ មានប្រតិភូកីឡាករកីឡាការិនីចូលរួមសរុបចំនួន៣៥១នាក់ មកពី១៤រាជធានី-ខេត្តនិង២ក្រសួងស្ថាប័ន ធ្វើការប្រកួត ថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅមាត់ព្រែកកំពត ក្នុង ក្រុងកំពត ខេត្តកំពត ដោយប្រកួតទាំងពេលព្រឹកនិងពេល រសៀល ព្រមទាំងមានការតាំងពិព័រណ៍លក់ផលិតផល ជូនបងប្អូនប្រជាពលរដ្ឋដែល ទៅទស្សនាការប្រណាំងទូក នេះផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner