ក្រុងសៀមរាបនៅរាត្រីបុណ្យណូអែលមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនមកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាបកំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ

សៀមរាប ៖ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងក្រុងសៀមរាបនៃរាត្រីបុណ្យណូអែល គឺមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនមកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាបកំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែស្រស់ត្រកាលឡើងវិញ ដោយបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនច្បារ និងស្ពានព្រះរាជដំណាក់ ក្នុងគោលបំណងចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ស្របពេលដែលផ្លូវ៣៨ខ្សែ គ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុកនោះ ។

រដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា ងារការរៀបចំកែលម្អនេះ គឺជាការរំលេចចេញនូវសោភ័ណភាព បៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង និងបរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដើម្បីរៀចំភ្លើងពណ៍នាពេលរាត្រីឱ្យកាន់តែមានការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ឲ្យមកទស្សនាកម្សាន្តក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះផងដែរ។ ម្យ៉ាងទៀតសោធ ក៏ជាចំណែកមួយក្នុងការជួយជំរុញឲ្យការផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យនានាក្នុងខេត្តសៀមរាបឲ្យកាន់តែមានសន្ទះខ្លាំងខ្លាថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរឲ្យសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ហើយសូមចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣.កុំ ៣.ការពារ ទាំងអស់គ្នា។ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner