ករណីកូវីដ១៩ថ្មីនៅចិនឡើងខ្ពស់បំផុត ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ

ប៉េកាំង៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍​រាយការណ៍​ពី​ចំនួន​ករណី​កូវីដ-១៩​ថ្មី​ ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​​៤​ខែ​ចុងក្រោយ​នេះ​ ខណៈ​ដែល​មន្ត្រី​ដុត​ដៃ​ដុត​ជើង​ចេញ​វិធានការ​ទប់​ស្កាត់​ដូច​ជា​ការ​បិទ​ខ្ទប់​ក្រុង​ដែល​មាន​ប្រជាជន​រាប់​លាន​រស់​នៅ​ជា​ដើម​។​ ​

យោង​តាម​សេចក្តី​ថ្លែងការណ៍រ​បស់​គណៈកម្មការ​សុខភាព​ជាតិ​​ ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​ ១៤០ ​នាក់​ មាន​ ៨៧ នាក់​​ឆ្លង​តាម​សហគមន៍​។​ ភាគ​ច្រើន​នៃ​ករណី​ឆ្លង​ថ្មី​គឺ​នៅ​ក្រុង​ស៊ីអាន ​(Xi’an) ​ដែល​មាន​ប្រជាជន​រស់​នៅ​ជាង​ ១៣ ​លាន​នាក់​ និង​​ត្រូវ​​អាជ្ញាធរ​ចេញ​វិធានការ​បិទ​ខ្ទប់​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន​។​ ​

ទិន្នន័យផ្លូវការ​កាល​ពី​ថ្ងៃ​សៅរ៍​បង្ហាញ​ថា​ ក្រុង​ស៊ីអាន​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ៧៥​ ករណី​នៅ​ថ្ងៃ​ទី​ ២៤​​។​ ​ក្រុង​ Shenzhen ​ភាគ​ខាង​ត្បូង​វិញ​​​ មាន​អ្នក​ដំណើរ​៥​នាក់​​​ពី​ទីក្រុង​ Los Angeles ​​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​ ៣ ​នាក់​ក្នុងចំ​ណោម​នោះ​រក​ឃើញ​ឆ្លង​វ៉ារ្យ៉ង់​អូមីក្រុង​។​ អ្នក​ឆ្លង​វ៉ារ្យ៉ង់​អូមីក្រុង​នៅ​ប្រទេស​ចិន​ ភាគ​ច្រើន​ជា​អ្នក​ដំណើរ​មក​ពី​បរទេស​។​

​​លោកវេជ្ជ​បណ្ឌិត​ Zhang Boli ​ក្រុមង​ការងារ​បច្ចេកទេស​​​ជួយ​រៀប​ចំ​ការ​ឆ្លើយ​តប​ និង​ការ​ព្យាបាល​ដំបូង​របស់​ប្រទេស​ចិន​ ​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ថា​ រហូត​មក​ដល់​ពេល​នេះ ​ចំណុច​របត់​សម្រាប់​ការ​ផ្ទុះ​ឡើង​មិន​ទាន់​មក​ដល់​ទេ​ ប៉ុន្តែ​ការ​ទប់​ស្កាត់​ដ៏​តឹង​រ៉ឹង​គឺ​ចាំ​បាច់​។​

​ចិន​ចេញ​វិធានការ​យ៉ាង​តឹង​រ៉ឹង​ក្នុង​​យុទ្ធនាការ​កូវីដ​សូន្យ​របស់​ខ្លួន​ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ណា​ដែល​​​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​វីរុស​​ក្នុង​តំបន់​របស់​ពួក​គេ​ អាច​ត្រូវ​​​បាន​​បណ្តេញ​​ចេញ​​​ ឬ​រង​ការ​ស្តី​បន្ទោស​​​។ ​ប្រទេស​នេះ​​ត្រៀម​ខ្លួន​ខ្ពស់​​ ខណៈ​​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​រដូវ​រងា​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាន់​តែ​ខិត​ជិត​មក​ដល់​។​

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner