សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសិស្សដែលជាកីឡាករការ៉ាត់តេដូ ២រូប បានប្រឡងបាក់ឌុប នៅមណ្ឌលព្យាបាលកូវីដ-១៩ បន្តាប់ពីពួកគេបានរកឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ ក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer) ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ជូនរាជរដ្ឋភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃនេះ សម្ដេចបានដោះស្រាយករណីដែលមុននេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើតកូវីដ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡង ។

សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឱ្យមានការចូលប្រឡង ក៏ប៉ុន្តែ សម្ដេចសូមស្នើកុំឲ្យវិទ្យាល័យបាក់ទូក ដែលមុននេះ គ្រោងនឹងប្រឡងនៅមណ្ឌលបាក់ទូក មានការភ័យស្លន់ស្លោ យើងមិនយកសិស្ស ដែលមានមេរោគនេះ ដែលបានចេញទៅប្រកួតកីឡា ដែលមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជននិងកីឡា ទៅធ្វើការប្រឡងនៅមណ្ឌលប្រឡងបាក់ទូកនោះទេ ប៉ុន្តែយើងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅមន្ទីរពេទ្យតែម្តង ដោយមានគ្រូពេទ្យ ដោយមានសាស្រ្តាចារ្យរបស់យើង ចូលទៅក្នុងនោះ ធ្វើការពិនិត្យការប្រឡង។

សម្ដេចថា នេះគឺជាព័ត៌មានដែលសម្ដេច សូមផ្ញើជូនចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាប ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner