ក្រសួងអប់រំ៖ការប្រឡងសញ្ញាបត្របាក់ឌុបប្រព្រឹត្តិទៅដោយជោគជ័យគ្មានហេតុការខុសប្រក្រតី

រាជធានីភ្នំពេញ៖ក្រោយបញ្ចប់ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ២៧ ធ្នូ ២០២១ក្រសួងអប់រំ បានប្រកាសពីលទ្ធផលសរុបនៃដំណើរការប្រឡងប្រកបដោយជោគជ័យ និងគ្មានហេតុការខុសប្រក្រតីកើតឡើងឡើយ។
ក្រសួងអប់រំបានបញ្ជាក់ឱ្យដឹងថា”បរិយាកាសទូទៅក្រោយពេលបញ្ចប់ដំណើរសំណេរនាថ្ងៃទី១ នៃការប្រឡងដំណើរការសំណេរ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ”។
ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងបន្ថែមថា បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner