២៧ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. វិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងបន្តលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការកើនឡើងនូវអត្រានាំចេញ និងការធ្វើពិពិធកម្មទំនិញ – AMS Central

២. ១១ខែ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់អនុញ្ញាតសាងសង់ទៅលើគម្រោងថ្មីៗសរុបជិត ៤០០០គម្រោងនៅទូទាំង ប្រទេស លើផ្ទៃដីប្រមាណ ១២លានម៉ែត្រការ៉េ – AMS Economy

៣. ៩ខែ ដើមឆ្នាំ២០២១ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៨៣ ដែលមានលទ្ធភាពបង្កើតការងារបានប្រមាណ ៦៤ ០០០កន្លែង – ភ្នំពេញបុស្តិ៍

៤. សេដ្ឋកិច្ចពិភពលោកនឹងកើនលើស១០០ទ្រីលានដុល្លារជាលើកដំបូងនៅឆ្នាំក្រោយ ហើយវានឹងត្រូវចំណាយពេលយូរជាងការគិតពីមុន ដើម្បីឱ្យចិនវ៉ាដាច់អាមេរិកក្នុងនាមជាប្រទេសសេដ្ឋកិច្ចលេខ ១ – Bloomberg

៥. កូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយកកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ – Yonhap

ads banner