អ្នកចាក់វ៉ាក់សាំងដូសទី៣មានជាង២ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះមានជាង២ម៉ឺននាក់។ កម្ពុជាកំពុងជម្រុញ ការចាក់វ៉ាក់សាំងដូសទី៣ក្នុងស្ថានភាពដែលពិភពលោកកំពុងបារម្ភឆ្លងការរាលដាលលឿននេះវីរុសបំប្លែងថ្មី អូមីក្រុង។

ការចាក់ដូសជម្រុញ ត្រូវគេចាត់ទុកថា គឺជាមធ្យោបាយមួយដែលអាចជួយទប់ទល់នឹងការឆ្លងនឹងវីរុស បំប្លែងថ្មីអូមីក្រុង ។ កម្ពុជាក្នុងចំណោមពលរដ្ឋ១៦លាននាក់ បើទោះបីគិតត្រឹមថ្ងៃនេះ ការចាក់វ៉ាក់សាំងទូទាំង ប្រទេសបានសម្រេច ៨៩,០៣ភាគរយក៏ដោយ ប៉ុន្តែក្នុងចំណោមនោះ, អ្នកបានចាក់វ៉ាក់សាំងដូសទីបីឬដូស ជម្រុញនោះ ទើបតែបានចំនួន ៣លាន៣សែន៩ម៉ឺន ២ពាន់ ៥១៩នាក់ បន្ទាប់ពីមានការចាក់២៤ម៉ោងចុង ក្រោយនេះចំនួន២ម៉ឺន៧ពាន់១៣០នាក់បន្ថែមទៀតនោះ។

ក្នុងការជម្រុញយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីនេះ ផងដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យដឹងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទីបី លើកុមារនិងយុវ វ័យអាយុរវាងពី១២ទៅ១៧ឆ្នាំក្នុងរាជធានី នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៣ មករាឆ្នាំ២០២២ ខាងមុខនេះហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner