អប្សរាព្រឹកនេះ ២៨ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

SB1  រដ្ឋសភា នឹងបន្តសម័យប្រជុំ លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃ២៩ធ្នូ ខាងមុខ ដើម្បីអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួន ៕ …ឃ្លីប… (អត្ថបទ៖ លោក ថេត វិចិត្រ រូបភាព កាត់ត ៖ លោក ហេង សម្បត្តិ  សម្លេង៖ អ្នកនាង រ័ត្ន ចរិយា )

V2    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ៕…អានផ្ទាល់

T27- ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាជួបសំណេះសំណាលជាមួយប្រជាកសិករឃុំទ្រានិងពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។ ឃ្លីប

N02- រដ្ឋមន្ត្រីក្រសួងអប់រំលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំនេះដំណើរការទៅដោយរលូន ដោយសារមានខ្សែក្រវាត់ការពារជំងឺកូវីដ១៩ គ្រប់គ្រាន់៕…ឃ្លីប

N05- ក្រសួងអប់រំ ព្រឹកថ្ងៃទី១ដំណើរការប្រឡងបាក់ឌុប នៅទូទាំងប្រទស ប្រព្រឹត្តិទៅដោយរលូន ខណៈបេក្ខជនមួយចំនួនមានបញ្ហាសុខភាព តែអាចបន្តការប្រឡងបាន៕…ឃ្លីប

D5    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពផលិតកម្មបន្លែ នៅខេត្តមណ្ឌលគីរី ៕…អានផ្ទាល់(ដោយ៖ សេឌី)

BH1  ក្រសួងសុខាភិបាលកម្ពុជា ទទួលបានឱសថ Favipiravir ១ពាន់ប្រអប់ ពីក្រុមហ៊ុន VIATRIS សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ៕ …ឃ្លីប… (អត្ថបទ រូបភាព ដោយផេក + អាន កាត់ត លោក ប៊ុន ហុក)

D1    រាជរដ្ឋាភិបាលអនុម័តជាផ្លូវការនូវផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩៕..ឃ្លីប..

D2    វិស័យកម្មន្តសាលមិនមែនកាត់ដេរកំពុងបន្តបង្ហាញ នូវសញ្ញានៃការលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ៕..ឃ្លីប..

វគ្គទី២៖

SB2 –  ឯកឧត្តម  វង  សូត  លើកឡើងថា មន្ត្រីបក្សទាំងអស់ត្រូវរួមសាមគ្គីភាពផ្ទៃក្នុង  និងបង្កេីនការយកចិត្តទុកដាក់បំរេីសេវាសាធារណៈជូនពលរដ្ឋដែលឲ្យបានល្អប្រសេីរ    ៕ ឃ្លីប…..    (អត្ថបទ៖ លោក ថេត វិចិត្រ រូបភាព កាត់ត ៖ លោក ហេង សម្បត្តិ  សម្លេង៖ អ្នកនាង រ័ត្ន ចរិយា )

BT    អ្នកនាង អ៊ឹម សុគន្ធា ពីតារាសម្តែង និងបង្ហាញម៉ូតដ៏ល្បី ក្លាយជាស្ត្រីសហគ្រិនវ័យក្មេង ដឹកនាំនិងប្រែក្លាយស្រ្តីមេផ្ទះ ជាច្រើននាក់ ជោគជ័យមុខជំនួញអនឡាញ លើផលិតផល HK7 ៕  …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក គ្រី សម្បត្តិ + អាន អ្នកនាង

BH2  ក្រុមការងារអន្តរក្រសួង និងរដ្ឌបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យវាយតម្លៃ មុនឈានដល់ការប្រគល់ និងទទួលពន្ធនាគារថ្មី ខេត្តកំពង់ឆ្នាំង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុខ គឹមស៊ាន)

BH3  រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ របស់សមាគម សហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

BH4  សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ប្រគល់ជែលលាងដៃ ចំនួន១០៧ កេស ជូនមន្ទីរ អង្គភាពនានា ក្នុងខេត្តស្វាយរៀង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ចាន់ មុនី)

BH5  ឯកឧត្តម សោម ស៊ុន នំាយកបច្ច័យមួយចំនួន ចូលរួមបុណ្យសពសមាជិកបក្ស មួយគ្រួសារ នៅភូមិចន្លុះ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក ប៊ុន រដ្ឋា)

D3    មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ៕…អានផ្ទាល់ (ដោយ៖សេ ឌី)

D4    រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអន្តរក្រសួង ចុះដាំដើមឈើ ជាលើកទី២ នៅព្រំប្រទល់ដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ដើម្បីបង្កើនជីវចំរុះ។…លោក ឃិន គន្ធា…ឃ្លីប…

វគ្គទី៣៖

G5    មនុស្ស​ប្រមាណ​ ៣០នាក់​ត្រូវ​​សម្លាប់​ក្នុង​ការ​ប៉ះទង្គិច​នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេសមី​​យ៉ាន់ម៉ា៕…អានផ្ទាល់

G2    ជំនន់​ទឹកភ្លៀង​នៅ​ម៉ាឡេស៊ី​បាន​ឆក់​យក​ជីវិត​មនុស្សចំនួន​ ៤៦នាក់៕…អានផ្ទាល់

G1    ករណី​​កូវីដ-១៩​​​ថ្មី​​នៅ​​ចិន​ឡើង​​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ៤ ​ខែ​ចុងក្រោយ​នេះ​​​៕…អានផ្ទាល់

G4​     ប្រទេស​​បារាំង​រក​​ឃើ​ញ​​ករណី​កូ​វី​ដ​​១៩ ​ប្រ​ចាំ​ថ្ងៃ​​ដល់​ទៅ​ ១០​ ម៉ឺន ​ករណី​​ជា​​លើក​​​ដំបូង៕…អានផ្ទាល់

G3     វ៉ារ៉្យង់​អូមីក្រុង​រី​ករា​ល​ដា​លកាន់តែ​​ច្រើន​​ ខណៈពលរដ្ឋ​ភាគខ្លះ​ៗ​នៅ​តែ​​មិន​ព្រម​ទទួល​​​វ៉ាក់សាំង​៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R112 បច្ចេកទេស​ដាំខ្ញីឱ្យបានផលល្អរបស់កសិករលើកោះឧកញ៉ាតី

​ខ្ញីត្រូវបានចាត់ទុកជាដំណាំ​ចម្បងមួយ របស់ប្រជាកសិករនៅលើភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល បន្ទាប់ពីត្រាវ និងដំណាំបន្ទាប់បន្សំផ្សេងទៀត ។ លោក ភិន ផុន គឺជាកសិករដាំដំណាំខ្ញីជោគជ័យម្នាក់​លោកថា ដំណាំខ្ញី ត្រូវបានចាត់ទុកជាមុខរបរសំខាន់នៅលើកោះ ដោយសារតែលក់បានថ្លៃ និងឆាប់ទទួលបានផល ។ ក្នុងនាទីបទយកការណ៍នេះ លោកនឹងរៀបរាប់ប្រាប់ពីបទពិសោធន៍នៃការដាំដុះខ្ញី ឱ្យទទួលបានទិន្នផលច្រើន ។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner