សាលាមធ្យមវិជ្ជាជីវៈនគរបាល ប្រជុំលើរបៀបវារៈចំនួន២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ដីឥដ្ឋ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈចំនួន២ ដោយមានការចូលរួមពីលោកនាយក លោក លោកស្រីនាយករង លោកនាយការិយាល័យនិងមន្រ្តីជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គបប្រជុំ និងបានអនុញ្ញាតឲ្យលោកឧត្ដមសេនីយ៍ឯក នាយកសាលាអាននូវរបាយការណ៍ទាំង២របស់សាលា។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ដែលអានដោយ លោកឧត្តមសេនីយ៍ឯក ភុន សុផល នាយកសាលារួចមក លោកជំទាវប្រធានអង្គប្រជុំ បានកែលម្អរនូវចំណុចខ្វះខាតមួយចំនួននិងបានណែនាំដល់អង្គប្រជុំនូវការងារមួយចំនួនដូចខាងក្រោម៖

  • ត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើទម្រង់ ខ្លឹមសារ និងអក្ខរាវិរុទ្ធមុននឹងចុះហត្ថលេខាបញ្ជូនចេញ
  • ត្រូវបូកសរុបលទ្ធផលតាមទិសដៅនិងសកម្មភាពនីមួយៗឲ្យបានត្រឹមត្រូវ
  • ត្រៀមការបែងចែកមន្រ្តីសម្រាប់គ្រប់គ្រងសិក្ខាកាមនិងមន្រ្តីគ្រប់គ្រងរូបភាព
  • បន្តពង្រឹងវិន័យមន្រ្តីសាលានិងចូលរួមអនុវត្តគោលការណ៍ប្រឡងប្រណាំងនិងថែទាំបរិស្ថាន
  • បន្តរៀចំកែសម្រួលកម្មវិធីអប់រំថ្មីនិងកម្មវិធីអប់រំដែលមានស្រាប់
  • ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងដើម្បីបង្កើនប្រសិទ្ធភាពការងារ និង
  • ត្រូវអនុវត្តវិធានការថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ៕ដោយ-រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner