កាកបាទក្រហមកម្ពុជា ប្តេជ្ញានឹងបន្តបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរ សាធារណៈឱ្យកាន់តែប្រកបដោយគុណតម្លៃថែមទៀត
ភ្នំពេញ៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអ ចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្ដាល កាក៏បាទក្រហមកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈដូចខាងក្រោម ៖
១. ឆ្លងសេចក្តីព្រាង របាយការណ៍សកម្មភាពឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២។ ២ ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយឆ្នាំ២០២១ និងស្នើសុំការ អនុម័តលើផែនការថវិកាចំណាយជាអាទិភាពឆ្នាំ២០២២។ ៣. ស្នើសុំការអនុម័ត សេចក្តីព្រាង យុទ្ធសាស្ត្រ ២០២១–២០៣០។ ៤. បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា, លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, សមាជិកគណៈកម្មាធិការកណ្តាល និងមន្ត្រីប្រតិបត្តិ សរុបចំនួន ១៩នាក់។
ជាលទ្ធផលកិច្ចប្រជុំបាន ៖
១. អនុម័តរបាយការណ៍សកម្មភាពឆ្នាំ២០២១ ដែលសម្រេចបានទៅតាមវិស័យ អាទិភាពទាំង៤ ក្នុងនោះមានជាសំខាន់ដូចជា៖ ការចូលរួមទទួលខុសត្រូវ ទប់ស្កាត់ការចម្លង់វីរុសកូវីដ–១៩, ការជួយឧបត្ថម្ភសម្រាលជីវភាពរបស់គ្រួសារ រងគ្រោះ និងងាយរងគ្រោះបំផុតជាង ១០ម៉ឺនគ្រួសារ, កសាងផ្ទះសរុបចំនួន ៧៨៦ខ្នង សម្រាប់ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨ខ្នង (ក្នុងនោះព្រះរាជ អំណោយរបស់ ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ចំនួន ១០ខ្នង) និងជូនចាស់ឥត ទីពឹងចំនួន ១៥៨ខ្នង៉ការចូលរួមឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ការកាត់បន្ថយការចម្លងមេរោគអេដស៍និង៉ស្វាយពីម្ដាយទៅកូន និងការ លើកកម្ពស់សុខភាពស្រ្តី និងកុមារ តាមរយៈសកម្មភាពការងាររបស់ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់សាខា ២៥រាជធានី ខេត្ត, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់អង្គការ សមាគមនានា ចំនួន ១១, រួមទាំង ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ការសង្គ្រោះបឋម ការផ្តល់កន្លែងលាងដៃ តាមគ្រឹះស្ថានសិក្សា។ល។
២អនុម័តរបាយការណ៍ចំណូល-ចំណាយឆ្នាំ២០២១ ជាមួយនឹងអនុសាសន៍បន្ត ពង្រឹងការធ្វើសវនកម្ម ដើម្បីធានាបានការជឿទុកចិត្តពីសប្បុរសជនគ្រប់ មជ្ឈដ្ឋាន និងអនុម័តផែនការចំណាយជាអាទិភាពឆ្នាំ២០២២ ដែលជាកញ្ចប់ថវិកា មិនស្ថិតនៅក្នុងមូលនិធិទទួលបានពីសប្បុរសជន ហើយបើប្រៀបធៀបឆ្នាំ២០២១ ថវិកាស្នើសុំចំណាយឆ្នាំ២០២២ មានការថយចុះចំនួន ១២.៤០%។
៣. ពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ ឈានទៅដល់ការអនុម័ត យុទ្ធសាស្រ្ត២០២១-២០៣០ ដោយផ្ដល់អនុសាសន៍ឱ្យអគ្គលេខាធិការដ្ឋាន និង សាខាទាំង២៥រាជធានី-ខេត្ត កសាងផែនការអភិវឌ្ឍ ៥ឆ្នាំ (២០២១–២០២៥) ដោយមានសូចនាករច្បាស់លាស់ និងផែនការសកម្មភាពសម្រាប់ឆ្នាំនីមួយៗតាម ស្មារតី «កម្លាំងនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណា ម្នាក់ចោល»។
កាកបាទក្រហមកម្ពុជា ប្តេជ្ញានឹងបន្តបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរ សាធារណៈឱ្យកាន់តែប្រកបដោយគុណតម្លៃថែមទៀតី ជាពិសេស ក្នុងការអប់រំ ផ្សព្វផ្សាយឱ្យសហគមន៏ពង្រឹងការអនុវត្ត «ព៍ការពារ ៣កុំ», រួមសាមគ្គីគ្ន ចូលរួមអនុវត្តយុទ្ធសាស្តស្ដីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទន ជំងឺកូវីដ-១៩» និង «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅ ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី»។
ជាមួយនឹងសមិទ្ធផលសម្រេចបាន ក៏ដូចជាការប្ដេជ្ញាចិត្តរបស់កាកបាទក្រហម កម្ពុជា, សម្តេចចៅហ្វាវាំង ប្រធានអង្គប្រជុំ បានគោរពថ្វាយអំណរព្រះរាជគុណ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ចំពោះព្រះរាជូបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា នូវព្រះរាជទ្រព្យ ស្នូរតី សម្ភារៈ និងសូមគោរពថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនជនរួមជាតិ ដែល តែងតែបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លាជូនកាកបាទក្រហម៉កម្ពុជា ទាំងនៅថ្នាក់ កណ្តាល នឹងនៅតាមសាខាទាំង ២៥រាជធានី-ខេត្ត។ ដោយ / គ្រី សម្បត្តិ