តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី អោង សាន ស៊ូ ជី ទៅថ្ងៃទី១០ ខែមករា ឆ្នាំក្រោយ

 តុលាការយោធាមីយ៉ាន់ម៉ាសម្រេចពន្យារពេលការប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី អោង សាន ស៊ូ ជី ពីបទចោទប្រកាន់ចំនួន ០២ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

លោកស្រី ស៊ូ ជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ០២ឆ្នាំរួចទៅហើយ ដែលនាពេលឥឡូវនេះ លោកស្រីកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅទីតាំងដែលមិនត្រូវបានបង្ហើបឱ្យដឹងឡើយ បន្ទាប់ពីត្រូវបានតុលាការរកឃើញថា លោកស្រីពិតជាមានទោសកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា និងបំពានលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

ពីដំបូងឡើយ តុលាការមីយ៉ាន់ម៉ាគ្រោងប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ស៊ូ ជី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ពាក់ព័ន្ធនឹងបទចោទប្រកាន់លើការកាន់កាប់ដោយខុសច្បាប់នូវឧបករណ៍វិទ្យុទាក់ទង ដែលជាបទចោទប្រកាន់ទី ២ ក្នុងចំណោមបទចោទប្រកាន់រាប់សិបករណីទៀតប្រឆាំងនឹងរូបលោកស្រី ដោយសរុបចូលគ្នាអាចនាំឲ្យអតីតមេដឹកនាំ ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំរូបនេះ ជាប់ពន្ធនាគាររហូតដល់ជាង ១០០ឆ្នាំឯណោះ។ ប៉ុន្តែលោកស្រី ស៊ូ ជី បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner