រដ្ឋាភិបាល Burkina Faso ប្រកាសថា មនុស្សយ៉ាងហោចណាស់ ៤១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរថយន្តដោយក្រុមប្រដាប់អាវុធនៅភាគខាងជើងជិតព្រំដែនប្រទេសម៉ាលី
អត្ថបទដោយ៖
AMS OneMinute
រដ្ឋាភិបាលថា អ្នកស្លាប់ទាំងនោះភាគច្រើនជាសមាជិកនៃកងកម្លាំងការពារស្វ័យការពារស៊ីវិលដែលគាំទ្រដោយរដ្ឋាភិបាលដែលគេស្គាល់ថាជាអ្នកស្ម័គ្រចិត្តការពារមាតុភូមិ (VDP) ដែលបង្កើតឡើងដើម្បីគាំទ្រដល់កងទ័ព។
ក្នុងចំណោមជន់រងគ្រោះទាំងនោះ មានទាំងលោក Ladji Yoro ដែលជាមេដឹកនាំ VDP។
ក្រុមប្រដាប់អាវុធមួយចំនួនដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា កំពុងប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់សាហែលអាហ្វ្រិកហើយ Burkina Faso ក៏រងការវាយប្រហារភេរវកម្មដោយក្រុមសកម្មប្រយុទ្ធទាំងនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។
ប្រភព៖ Aljazeera