អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន

អត្ថបទដោយ៖
ធី ដា

នាព្រឹកថ្ងៃអង្គារទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ចំនួន២គឺ៖ -របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន។ -សេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ។ ក្នុងឱកាសនោះ មានការប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន។

បន្ទាប់ពីក្រុមការងារធ្វើសេចក្តីរាយការណ៍សង្ខេបពាក់ព័ន្ធនឹងរបាយការប្រចាំខែ និងផែនការងារសកម្មភាពប្រចាំឆ្នាំ២០២២ ឯកឧត្តម អគ្គាធិការ បានណែនាំនិងកែសម្រួលដោយបញ្ចូលសកម្មភាពមួយចំនួនកំពុងអនុវត្តទៅក្នុងទិសដៅការងារបន្ត។

ដោយឡែកផែនការសកម្មភាពឆ្នាំ២០២២ ចំពោះសកម្មភាពដែលនៅសល់ពី២០២០-២០២១ បញ្ចូលទៅក្នុងផែនសកម្មភាពការងារឆ្នាំ២០២២ និងសកម្មភាពមួយចំនួនដែលក្រុមការងារស្នើសុំលុបចោល បានឯកភាព និងសកម្មភាពខ្លះនៅតែរក្សាទុក។ ទន្ទឹមនេះបានប្រគល់ភារកិច្ចជូនអគ្គាធិការរងចំនួន២រូប ពន្លឿនបញ្ចប់ចង្កោមសកម្មភាពចំនួន២ត្រឹមខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តមអគ្គាធិការ បានស្នើអគ្គាធិការរងទទួលផែន ជួយពិនិត្យ និងសហការជាមួយប្រធាននាយកដ្ឋានធ្វើបច្ចុប្បន្នភាពមន្ត្រី ការគ្រប់គ្រងវត្តមានមន្ត្រី ការផ្ទេរចេញផ្ទេរចូល ពិនិត្យសមត្ថភាព ចំណេះដឹងជាជំនាញរបស់មន្ត្រី ឆ្លើយតបនឹងតម្រូវការងារជាក់ស្តែងហើយឬនៅ បើនៅទេ ដើម្បីជួយបំប៉នចំណេះដឹងបន្ថែមជូនគាត់ តាមរយៈបណ្ដុះបណ្តាលនឹងកន្លែងការងារផ្ទាល់ បើកវគ្គបណ្តុះណ្តាលនៅអង្គភាព បញ្ជូនទៅសិក្សានៅក្រៅអង្គភាព និងឈានទៅក្រៅប្រទេស។

ជាចុងក្រោយ ឯកឧត្តមអគ្គាធិការ បានថ្លែងការអរគុណចំពោះ អគ្គាធិការរង និងប្រធាននាយកដ្ឋាន បានខិតខំបំពេញការងារដោយការទទួលខុសត្រូវ និងជូនពរឆ្នាំថ្មីទទួលបានជោគជ័យកាន់តែល្អថែមទៀត ព្រមទាំងចៀសបំផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner