CAMSOC នឹងប្រកាសដាក់ចេញក្រមសិល៍ធម៌កីឡា និងក្រមប្រតិបត្តិ ក្នុងសិក្ខាសាលាស្តីអំពីអភិបាលកិច្ចល្អ ដើម្បីធ្វើឲ្យកាន់តែមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព គណនេយ្យភាព

គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការCAMSOC ដើម្បីត្រួតពិនិត្យលើ២របៀបវិរៈធំៗរួមមាន ទី១.ពិនិត្យរបាយការណ៍បូកសរុបឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ទី២.ពិនិត្យកម្មវិធីរៀបចំសន្និបាតបូកសរុបឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២ និងសិក្ខាសាលាស្តីអំពីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការCAMSOCបានថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំថា កិច្ចប្រជុំនេះ គឺ បានកោះហៅគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់គណៈកម្មការជំនាញទាំងអស់ ដើម្បីពិនិត្យរបាយការណ៍សង្ខេបនិងខ្លឹមសារនៃរបាយការណ៍សរុប ស្តីអំពីគោលការណ៍នានា ក្នុងឆ្នាំ២០២២១ ឲ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ទៀតថា សម្រាប់សិក្ខាសាលាCAMSOCនឹងដាក់ចេញនូវភាពច្បាស់លាស់នៃអភិបាលកិច្ចល្អ ឬ រដ្ឋាបាលកិច្ចដែលមានតម្លាភាពក្នុងគណកិច្ចល្អដោយមាននូវការទទួលខុសត្រូវខ្ពស់។ក្នុងសិក្ខាសាលាអភិបាលកិច្ចល្អដែលគ្រោងរៀបចំនៅពេលខាងមុខ នឹងចងក្រងឲ្យមានជាក្រមសិល៌ធម៌កីឡានិងក្រមប្រតិបត្តិរបស់CAMSOCមួយ ដើម្បីឲ្យគ្រប់គណៈកម្មការទាំងអស់ និង ភាគីពាក់ព័ន្ធអនុវត្តការរៀបចំផែនការមេស៊ីហ្គេមឆ្នាំចាប់ពីឆ្នាំ២០២២ទៅ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការCAMSOC នាព្រឹកមិញនេះ ក្រៅពីពិនិត្យលើ២របៀបវិរៈធំៗរួមមាន ទី១.ពិនិត្យរបាយការណ៍បូកសរុបឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ទី២.ពិនិត្យកម្មវិធីរៀបចំសន្និបាតបូកសរុបឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២ និងសិក្ខាសាលាស្តីអំពីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយ ក៏ត្រួតពិនិត្យបន្ថែម កិច្ចការមួយចំនួនដែលពុំទាន់រួចរាល់មានដូចជាទីលាន កាហូបចុកស្នាក់នៅ ភូមិកីឡាជាដើម៕ ប្រភពរូបភាព Camsoc

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner