អង្គជំនុំជម្រះ​តុលាការ​កំពូលនៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បដិសេធ​សំណើសុំ​បញ្ជូន​សំណុំរឿង ០០៤ ទៅ​ជំនុំជម្រះ​

​ភ្នំពេញៈ​ថ្ងៃនេះ​(២៨​ខែធ្នូ​ឆ្នាំ​២០២១)​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានសម្រេច​បដិសេធ​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិសុំ​បញ្ជូន​សំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិ​ត្យ ទៅ​ជំនុំជម្រះ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

យឹម ទិត្យ(រូបថតឯកសារ)

​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨​ខែធ្នូ​បាន​បញ្ជាក់ថា​ដោយ​ទទួលបាន​សំឡេង​ជា​ឯកច្ឆ័ន្ទ​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ថា “​បណ្តឹងសាទុក្ខ​របស់​ស​ហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ស្តីពី​ការខកខាន​របស់​អង្គ​បុ​រេ​ជំនុំជម្រះ​ក្នុងការ បញ្ជូន​សំណុំរឿង​០០៤ ទៅ​ជំនុំជម្រះ ដូច​បាន​តម្រូវ​ដោយ​ក្របខណ្ឌ​គតិយុត្ត​របស់​អ​.​វ​.​ត​.​ក​” អាច​ទទួលយកបាន ក្នុង​ផលប្រយោជន៍​យុត្តិធម៌​។ ពាក្យស្នើសុំ​ត្រូវបាន​ពិចារណា​ដោយ​ចៅក្រម​ភាគច្រើន​នៃ​អង្គជំនុំជម្រះ ដែល​ផ្តល់ “​ភាពច្បាស់លាស់​និង​ភាពជាក់លាក់​ផ្នែក​ច្បាប់ និង​៖

១) បាន​បដិសេធ​ការយល់ឃើញ របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដែលថា សំណុំរឿង ០០៤​គួរ​ត្រូវ​បញ្ជូនទៅ ជំនុំជម្រះ ដោយ​កត់សម្គាល់ថា សហ​ចៅក្រម​ស៊ើបអង្កេត និង​អង្គ​បុ​រេ​ជំនុំជម្រះ​មិនបាន​ចេញ​ដីកា​បញ្ជូន​រឿង​ទៅ ជំនុំជម្រះ​ប្រឆាំងនឹង យឹម ទិ​ត្យ អនុលោម​តាម​វិធាន ៧៩(១) នៃ​វិធាន​ផ្ទៃក្នុង​។​

២) បានបញ្ជាក់​ថា​អង្គ​បុ​រេ​ជំនុំជម្រះ​បានបញ្ចប់​សំណុំរឿង​០០៤​នៅពេល​អង្គជំនុំជម្រះ​នេះ​បានចេញ​សេចក្តី ពិចារណា​របស់ខ្លួន​។​
៣) បានបញ្ជាក់​បំភ្លឺថា សំណុំរឿង ០០៤ ត្រូវបាន​បញ្ចប់ ដោយសារ​គ្មាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ស្ថាពរ និង​ដែល​អាច​អនុវត្តបាន​។​

​នៅក្នុង​យោបល់​ជំទាស់​ដោយឡែក​របស់គាត់ លោកស្រី​ចៅក្រម Maureen Harding Clark បាន សន្និដ្ឋានថា “​សេចក្តីសម្រេច​របស់​អង្គ​បុ​រេ​ជំនុំជម្រះ​ពុំមាន​សុពលភាព និង​គួរ​ត្រូវបាន​ច្រានចោល​ដោយសារ​វា​ពុំមាន​ស​និទាន​ភាព […]” ហើយ​គួរ​បញ្ចប់​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំងនឹង យឹម ទិ​ត្យ​៕​ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner