នគរបាលស្រុកកោះធំ ឃាត់ខ្លួន ក្រោយលួចសម្ភារៈសំណង់ជាច្រើនលើកកន្លងមក

កណ្តាល ៖ នគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនក្រុមចោរពីនាក់លួចសម្ភារះសំណង់ ផ្ទះរបស់ជនរងគ្រោះជាញឹកញាប់ ដែលមានដូចជាស៊ីម៉ង់ ដែក ខ្សែភ្លើង ទុយោទឹក ខ្សែភ្លើងម៉ាស៊ីនត្រជាក់ រួមនិងសម្ភារៈជាច្រើនផ្សេងទៀត ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទាបភ្លឺ ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ ឃាង មួយ ស្ថិតក្នុងភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះទី១ឈ្មោះ ឃាង មួយ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកោះធំខេត្តកណ្តាល ។ ជសង្ស័យទី១ឈ្មោះ ណឺប ហុកស្រ៊ុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករលីសែង(មានសារធាតុញៀនក្នុងទឹកនោម)។

តាមការបំភ្លឺរបស់ ជនរងគ្រោះឈ្មោះ ឃាង មួយ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានសាងសង់ផ្ទះនៅចំណុចភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល ជាប់ព្រំផ្ទះរបស់ជនសង្ស័យឈ្មោះ ណឺប ហុកស្រ៊ុន ហើយជនសង្ស័យខាងលើតែងតែលួចសម្ភារៈសាងសង់ផ្ទះរបស់ជនរងគ្រោះជាញឹកញាប់ ដែលមានដូចជាស៊ីម៉ង់ ដែក ខ្សែភ្លើង ទុយោទឹក ខ្សែភ្លើងម៉ាស៊ីនត្រជាក់ រួមនិងសម្ភារៈផ្សេងទៀត តែជនរងគ្រោះ ពុំបានប្ដឹងទៅសមត្ថកិច្ចឡើយ ដោយគ្រាន់តែប្រាប់ទៅជនសង្ស័យឲ្យបញ្ឈប់នូវសកម្មភាពលួចសម្ភារៈសាងសង់ផ្ទះរបស់ខ្លួនទៀត ។

តែជនសង្ស័យ ពុំព្រមបញ្ឈប់នូវសកម្មភាពរបស់ខ្លួនឡើយ នៅតែបន្តលួចសម្ភារៈសាងសង់ផ្ទះរបស់ជនរងគ្រោះទៀត ។ លុះនៅកំឡុង ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យ បានធ្វើសកម្មភាពលួចសម្ភារៈ ទុយោទឹកជ័រធំចំនួន ០៥ដេីម ដែកមួយចំនួន ខ្សែភ្លើងចំនួន ០១ដុំ និង ខ្សែភ្លើងដែលកាត់រួចចំនួន ០៣កំណាត់ រួមនឹងខ្សែភ្លើងម៉ាស៊ីនត្រជាក់ចំនួនពីរកំណាត់ទៀត ។

នៅពេលនោះជនរងគ្រោះក៏បានតាមទាន់និងយកសម្ភារៈទាំងនោះមកវិញបានខ្លះដែរ ចំណែកឯសម្ភារៈផ្សេងទៀត ត្រូវបានជនសង្ស័យយកទៅលក់បាត់ ។ លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង០៣និង០០នាទី(ម៉ោងដឹងបាត់)ជនសង្ស័យក៏បានចូលលួចថ្នាំលាបជញ្ជាំងផ្ទះអស់ចំនួន ០៣ធុង ដោយ០១ធុង តម្លៃ ១៨០ដុល្លារចំណែកឯ ០២ធុងផ្សេងទៀតសរុបជាប្រាក់ ១៤០ដុល្លារ រួមនិងសម្ភារៈមួយចំនួនទៀត ។

នៅពេលនោះម្ដាយរបស់ជនសង្ស័យឈ្មោះ នូ អេម ក៏បានទូរសព្ទប្រាប់ទៅជនរងគ្រោះថា សម្ភារៈដែលបាត់នោះ ត្រូវបានជនសង្ស័យឈ្មោះ ណឺប ហុកស្រ៊ុន ត្រូវជាកូនរបស់ខ្លួន បានលួចសម្ភារៈនោះ យកទៅលាក់ទុកនៅក្នុងបន្ទប់ដេករបស់វា ។ ពេលលឺដូចនេះជនរងគ្រោះក៏បានប្រាប់ទៅជាងសាងសង់ផ្ទះ ឲ្យទៅមើលក៏បានឃើញ ហ្វ្រីភ្លើងចំនួន ០២កេសធំ ចំណែកឯដែកបំពង់ទីបចំនួន ០៧ដេីមផ្សេងទៀត នៅខាងក្រៅផ្ទះ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់ ។ លុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ។

បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកោះធំ បានស្រាវជ្រាវរកជនសង្ស័យឃេីញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner