សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យដាក់បញ្ជូលទិវា​បញ្ចប់សង្គ្រាម​នៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យដាក់បញ្ជូលទិវាបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្ដែមិនអនុញ្ញាតឲ្យឈប់សម្រាកឡើយ។ ការស្នើបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ ស្នើឲ្យចង់ពិនិត្យថា យើងអាចដាក់ទៅក្នុងប្រតិទិន ប៉ុន្ដែមិនមែនជាការឈប់សម្រាកប្រចាំឆ្នាំទេ។ ចាប់ពីឆ្នាំក្រោយទៅការបោះប្រតិទិន ដាក់ថា អបអរសាទរទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ហើយមិនចាំបាច់ឈប់សម្រាកឡើយ»។ សម្ដេចតេជោបន្ដថា ការដាក់នេះដើម្បីឲ្យដឹងថា បញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ទាំងស្រុង ព្រោះរឿងនេះធំណាស់ តើមានប្រទេសប៉ុន្មានកំពុងបន្ដមានសង្គ្រាម? ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជា២៣ឆ្នាំកន្លងទៅនេះ គឺផ្ដល់ឱកាសឲ្យកម្ពុជាកសាងសង្គម-សេដ្ឋកិច្ច ៧,៥ភាគរយ ក្នុងរយៈពេល២០ជាប់គ្នា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner