គ្រឿងញៀនជាង៣០០គីឡូ និងជនសង្ស័យ៩នាក់បង្ក្រាបបានក្នុងរាជធានី (Video Inside)

គ្រឿងញៀនជាង៣០០ គីឡូក្រាម និងជនសង្ស័យ៩នាក់រួមមានមេខ្លោងជាជនជាតិចិន ត្រូវបានសមត្ថកិច្ច បង្រ្កាបបាននៅរាជធានីភ្នំពេញ។ សមត្ថកិច្ចគ្រឿងញៀនបានថ្លែងថា ប្រតិបត្តការបង្ក្រាបនោះគឺបានធ្វើឡើង នៅ២គោលដៅផ្សេងគ្នាគឺនៅវីឡាភ្លោះក្នុងបុរីប៉េង ហួតបឹងស្នោ សង្កាត់និរោធ នៃខណ្ឌច្បារអំពៅ និងទីតាំង មួយទៀតនៅចំណុច ភោជនីយដ្ឋាន អីយិនម៉ាថូវ សង្កាត់បឹងព្រលឹត នៃខណ្ឌ៧មករា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ចបានថ្លែងថា គេបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅការបង្ក្រាបបានដោយ ជោគជ័យកន្លងមកនេះ ក្នុងនោះបណ្តាញក្រុមឧក្រិដ្ឋពាក់ព័ន្ធក្នុងប្រទេសចិន ក៏ត្រូវបានសមត្ថកិច្ចចិនបង្ក្រាប ព្រមគ្នាផងដែរ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ និងរឹបអូស គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) សរុបរួមទម្ងន់ជាង៣៤៧គីឡូក្រាម និងចំនួន៦១កញ្ចប់ធំ , ជញ្ជីងថ្លឹង គ្រឿងញៀន ២គ្រឿង និងសម្ភារៈមួយចំនួនដែលបំរើអោយការជួញដូរគ្រឿងញៀន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner